សមត្ថកិច្ច​ឃាត់​បុគ្គល​ក្លែងបន្លំ​គ្រង​ស្បង​ចីវរ​ធ្វើជា​សង្ឃ​២​នាក់​

425
ចែករម្លែក
  • 28
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ដូចជា​ជ្រុល​ពេក​ហើយ​កោរសក់​កោរ​រោម​ត្របកភ្នែក​គ្រង​ស្បង​ចីវរ​ទ្រង់​បាត​ពលរដ្ឋ​បរិស័ទ​ណា​មិន​ជឿ​ជា​ទង្វើរ​របស់​បុគ្គល​ឆ្លៀតឱកាស​របរ​រកលុយ​លាភសក្ការៈ​តាមរយៈ​យក​ព្រះពុទ្ធសាសនា ធ្វើជា​មុខរបរ បំ​ភ័​ណ្ឌ​ភ្នែក​អ្នកដទៃ​។

ក្រោយពី​មើលឃើញ​ដោះដូរ​ស្បង់​ចីវរ​ស្លៀកខោ​ពាក់អាវ​ទើប​ដឹងថា​ជាស​ង្ឃ​ក្លែងក្លាយ​ត្រូវបាន​ប្រជាពលរដ្ឋ សមត្ថកិច្ច ឃាត់​នាំទៅ​សាកសួរ ជាក់ច្បាស់​ហើយ មិនមែនជា​សង្ឃ​ពិតប្រាកដ​។ ករណីនេះ​បានកើត​ឡើង​នៅតាម​ផ្លូវ​វ៉េងស្រេង ខាងមុខ​រោងចក្រ​ស្រា​បៀរ​ហ្ក្រោ​ន ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​ជន​ក្លែងបន្លំ​ជា​សង្ឃ​ទាំង​២​នាក់ ទី​១ ឈ្មោះ​សុខ សុធា អាយុ​១៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​មាន​ស្រុកកំណើត​នៅ​ភូមិ​សា​ម៉​ឃុំ​ត្រពាំង​ស្រែ​ស្រុក​មេសាង​ខេត្តព្រៃវែង​បន្លំ​ខ្លួន​ធ្វើជា​សង្ឃ​បាន​៧​ថ្ងៃ​ហើយ​។​ទី​២​ឈ្មោះ​ប្រា​ង​សំណាង​អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​មិន​ពិតប្រាកដ​និង​មាន​ស្រុកកំណើត នៅ​ភូមិ​ចារ ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង បន្លំ​ខ្លួន​ធ្វើជា​សង្ឃ​បាន​៣​ថ្ងៃ​ហើយ ។​

​ក្រោយពី​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​បាន​ទាំង​២​នាក់ សមត្ថកិច្ច​នាំទៅ​សាកសួរ ត្រួតពិនិត្យ​ជាក់ស្តែង ដកហូត ស្បង់​ចីវរ បាត លុយ​ជាង​១០​ម៉ឺន​រៀល ដែល​ពួកគេ​បិណ្ឌបាត រ៉ៃ​អង្គា​សបាន សុំ​គោលការណ៍​ពី​ការិយាល័យ​ធម្មការ ធ្វើការ​អប់រំ និង​កិច្ចសន្យា បញ្ឈប់ យក​សាសនា មកលេង​សើច មក​ធ្វើជា​មុខរបរ រួច​អនុញាតឱ្យ​វិលត្រឡប់​ទៅវិញ​៕S/​