សមត្ថកិច្ច​ឃាត់​បុរស់​ម្នាក់​ពាក់ព័ន្ធ​ទទួល​ទិញ​ផល​ចោរកម្ម​

690

កំពង​ស្ពឺ​៖ បុរស់​ម្នាក់​ពាក់ព័ន្ធ​ទទួល​ទិញ​រថយន្ត​មួយគ្រឿង ដែល​ក្រុម​ចោរលួច​យក​លក់​ឲ្យ នៅ​ចំណុច​ភូមិ​ចំ​ពារ ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​។​

​នគរបាល​ស្រុក​ថ្ពង​បាន​ឲ្យ​ដឹងថា បុរស់​ដែល​ឃាត់​ខ្លួន​នោះ​មានឈ្មោះ សាន ទុំ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​រថយន្ត​​ឈ្មោះ ឃុន សុខ​ឃឿ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ប្រភព​បាន​បន្តថា ក​ម្លាំ​អន្តរាគមន៍ សហការ​ជាមួយ​ប៉ុស្តិ៍​មនោ​រម្យ​ឃាត់ខ្លួន​យុវជន​សង្ស័យ​ពីបទ​ទទួល​ទិញ​ផល​ចោរកម្ម​។ ជនសង្ស័យ​បាន​និយាយថា គាត់​ទិញ​រថយន្ត​ម៉ាក HYANDAY ទំងន់​១​តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2N 1641 ពី​ឈ្មោះ រ៉ា មិន​ស្គាល់​អាសយដ្ឋាន ក្នុងតម្លៃ​៦០០០​ដុល្លា ប៉ុន្តែ​កក់​ចំនួន​១០០០​ដុល្លា មិនមាន​ឯកសារ​អ្វី​ទាំ​អស់ ដោយ​សន្យាថា បាន​លុយ​គ្រប់ និង​ប្រគល់​ឯកសារ​ជូន រួច​យក​ឡាន​មក​ទុក​នៅមុខ​ផ្ទះ​។ លុះដល់​ម៉ោង​ខាងលើ​ត្រូវ​ម្ចាស់​រថយន្ត​ឃើញ ប្តឹង​មក​សមត្ថកិច្ច ឃាត់ខ្លួន​ជន​ស​ង្ប័​យ​បាន ជាមួយ​រថ​ន្ត​១​គ្រឿង បញ្ជូនមក​អធិការដ្ឋាន​តែម្តង​។​

​សូមបញ្ជាក់ថា រថយន្ត​ខាងលើ​ពាក់​ស្លាក​លេខ​ពិត ភ្នំពេញ 2X 5847 ចំណែក​ស្លាក​លេខ​ជាប់​រថយន្ត​ជា​ស្លាក​លេខ​ក្លែងក្លាយ​។ ករណីនេះ ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​កណ្តាល​ព្រហ្ម​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្ត​៕ ដោយ​៖ សុខ​សុ​ភ័​ណ្ឌ