សមត្ថកិច្ច​ឃាត់​មនុស្ស​៤​នាក់មក​សួ​នាំ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ដុត​ផ្ទះ​សម្លាប់​មនុស្ស​មួយ​គ្រួសារ ស្រុក​ចិត្រ​បុរី

639
ចែករម្លែក

​​ដោយ​ : ​សេង​ឃួន​/ ខេត្តក្រចេះ​ ៖ ​កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤​នាក់ មក​សួរនាំ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ដុត​ផ្ទះ​សម្លាប់​មនុស្ស​មួយ​គ្រួសារ នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៨​នេះ​។ ករណី​ឃាត​កម្មនេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ ប៉ុន្តែ​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​។​

​លោក អ៊ុ ភី ស្នងការរង​ទទួល​ផែន​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា ​៖ ​ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានដូចជា​
១. ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
២. ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​រឹទ្ធ​។​
៣. ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
​ឈ្មោះ ចឹក លឹម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

​ចំណែក​ជនរងគ្រោះ​ដោយ​ការដុត​ផ្ទះ​សម្លាប់​មួយ​ពូជ មានដូចជា​ ៖
​ទី​១. ឈ្មោះ ឆុំ ឈាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវជា​ឪពុក​។​
​ទី​២. ឈ្មោះ ជួន សុខ​នាង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​ត្រូវជា​ប្រពន្ធ ។​
​ទី​៣. ឈ្មោះ ឈាន ភឹម​សី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​ត្រូវជា​កូន​។​
​ទី​៤. ឈ្មោះ ឈាន វ​ណ្ណី ភេទ​ស្រី​អាយុ​៩​ឆ្នាំ​ត្រូវជា​កូន​។​

​លោក​ស្នងការរង​ខេត្ត​បាន​ឲ្យដឹងទៀតថា ដំណឹង​នេះ​បានទទួល​ពី​លោកគ្រូ​បង្រៀន​ម្នាក់ ដែល​គាត់​បាន​ប្រាប់ថា គ្រួសារ​ជនរងគ្រោះ​នោះ រស់នៅក្នុង​ខ្ទម​មួយ​ដាច់ស្រយាល​ពី​គេ ហើយ​មានកូន​ចំនួន​២​នាក់​រៀន​ជាមួយ​គាត់ ។​
​ក្រោយពី​មិនបាន​ឃើញ​កូនសិស្ស​ទាំង ២​នាក់ ទៅ​រៀន​ចំនួន​២-៣​ថ្ងៃនោះ ទើប​គាត់​មានការ​ព្រួយបារម្ភ ខ្លាច​លង់ទឹក ព្រោះ​រដូវ​នេះ​ជា​រដូវ​ទឹកជំនន់​ផង លោកគ្រូ​ក៏បាន​ហៅ ក្រុម​ប្រជា​ការពារ​ភូមិ ចុះទៅ​ពិនិត្យមើល តែ​ពេលទៅដល់​ខ្ទម​នោះ ក៏​ឃើញ​ត្រូវ​ភ្លើង​ឆេះ​អស់ ហើយ​មនុ​ស្សទាំង​៤​នាក់ (​ឪពុកម្តាយ និង​កូនៗ​ទាំង​២​នាក់ ) បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​លោក​បន្តទៀតថា​នៅ​ល្ងាច​ថ្ងៃទី​១១ ខែសីហា វេលា​ម៉ោង​៥​ល្ងាច ក្រោយ​ទទួលដំណឹង​ភ្លាម កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស និង​នគរបាល ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ចុះទៅ​កន្លែងកើតហេតុ តែ​ភ្លៀង​ខ្លាំងពេក ហើយ​ទូក​មិន​ហ៊ាន​ឆ្លង ព្រោះ​កន្លែងកើតហេតុ​នៅ​ឆ្ងាយ​ពី​ភូមិ ជាង​៥​គីឡូម៉ែត្រ ទើប​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា កម្លាំង​នគរបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បើក​ការស្រាវជ្រាវ ទើប​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​០៤​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ដុត​ផ្ទះ​សម្លាប់​មនុស្ស​មួយ​គ្រួសារ​។​ ​ហើយ​បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​របស់លោក​ដាក់​ការសង្ស័យ​មនុស្ស ចំនួន​០៤​នាក់​ខាងលើ​កំពុង​សួរ​នាំនៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​៕​B