សមត្ថកិច្ច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដែល​លួច​លក់​គ្រឿងញៀន​នៅ​ស្រុក​ម៉ាឡៃ​

312

(​បន្ទាយមានជ័យ​)៖​ស្ត្រីជន​សង្ស័យ​ម្នាក់​ដែល​លួច​លក់​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ធ្វើការ​ឃាត់ខ្លួន​ហើយ​ឥឡូវ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំឃាំង​បណ្តោះអាសន្ន​។​​លោក​វរសេនីយ៍ តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា : ជនសង្ស័យ មានឈ្មោះ តោ​ល្លី ភេទ ស្រី អាយុ ៥៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៧​ខណ​:​កំពុង​លួច​លក់​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

កម្លាំង​អាវុធហត្ថ​បាន​រឹបអូស​ទាំង​វត្ថុតាង​មាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១០​គ្រាប់​និង​សម្ភារៈប្រើប្រាស់​សម្រាប់​ជក់​មួយចំនួន​ហើយ​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​
លោក​វរសេនីយ៍ ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹងថា​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួម​និង​វត្ថុតាង​ផង​កម្លាំង​អាវុធហត្ថ​ជំនាញ​បាន​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលា ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​កាលពី​ថ្ងៃទី​២៥​ធ្នូ​៕S/​ដោយ : ប​.​ជ័យ​

​សមត្ថកិច្ច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដែល​លួច​លក់​គ្រឿងញៀន​នៅ​ស្រុក​ម៉ាឡៃ​