សមត្ថកិច្ច​ចម្រុះ​ក្របួច​បាន​ជន​ជាតិ​ចិន​១​ក្រុម​ចាប់ជំរិត​ជន​ជាតិ​ចិន​ដូចគ្នា​នៅ​សណ្ឋាគារ​ឃ្វី​ន​កូ ក្រុងព្រះសីហនុ​

334
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​​ព្រះសីហនុ​ ៖ ​សមត្ថកិច្ចឲ្យដឹង​ជាបឋម​ថា កាលពី​ម៉ោង​៨​កន្លះ​យប់​ថ្ងៃ​២១​កក្កដា ​២០១៩ សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល ​និង​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាបបាន​ករណី​ជន​ជាតិចិន​ចាប់ជំរិត ជន​ជាតិចិន​ដូចគ្នា នៅ​សណ្ឋាគារ​និង​កា​ស៊ី​ណូ ឃ្វី​ន​កូ បន្ទប់​លេខ​៦ ជាន់​ទី​៥ ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​មាន​គ្នា​២​នាក់ ចំណែក​ជនសង្ស័យ​មាន បក្ខពួក​ចំនួន​៨​នាក់​
វត្ថុ​តាំង រួមមាន​៖
១/ រថយន្ត​Iexus570​មួយគ្រឿង​
២/ ទូរស័ព្ទ​១០​គ្រឿង​
៣/ កាត ធនាគារ ១៣
៤/ លិខិត ឆ្លងដែន​៣​ក្បាល​
៥/ អត្ត​ស​ញ្ញណ​ប័ណ្ណ​ចិន​៤​ច្បាប់​
៦/ កាបូបស្ពាយ​១
៧/ ខ្សែ​រិត ១​ដុំ​

​បច្ចុប្បន្ននគរបាល​ខេត្ត នាំយក​ជនសង្ស័យទៅ​សាកសួរ​ ដើម្បីបន្ត​និតិ​វិធីតាមផ្លូវ​ច្បាប់​៕​B/