សមត្ថកិច្ច​ចម្រុះ​ឃាត់​រថយន្ត​ដឹក​ជ្រូក​៣​គ្រឿង​សង្ស័យ​ជ្រូក​វៀតណាម​ធ្វើ​វី​សា​ខ្មែរ​ទៅ​ភ្នំពេញ

278
ចែករម្លែក
  • 28
    Shares

ខេត្តស្វាយរៀង​៖​រថយន្ត​ដឹក​ជ្រូក​៣​គ្រឿង​ត្រូវបាន​គេ​សង្ស័យថា​ជា​ជ្រូក​បាន​លួច​ឆ្លងដែន​ពី​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​និង​ឃាត់​រថយន្ត​ដឹក​ជ្រូក​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ រថយន្ត​ដឹក​ជ្រូក​ទី​១​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C.2460​មាន​ជ្រូក​៣៥​ក្បាល​។​ទី​២​រថយន្ត​ម៉ាក​TOYOTAHiLuX​ពាក់​ស្លាក​លេខ​កំពង់ចាម​2C.2207​មាន​ជ្រូក​៧​ក្បាល​។​រួច​បញ្ជូនទៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តស្វាយរៀង​ដើម្បី​ពិនិត្យ​។​ចំណែក​មន្ត្រី​អគ្គនាយដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ក្រសួងកសិកម្ម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​ក​សិ​ម្ម​ខេត្ត​។​ទី​៣​ចាប់​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក​FUSO​ពាក់​ស្លាក​លេខ​ស្វាយរៀង​3A.0906​របស់​ក្រុមហ៊ុន​ស៊ី​ភី​CP​មាន​ជ្រូក​ចំនួន​១០៤​ក្បាល​សង្ស័យថា​ជ្រូក​វៀតណាម​បាន​ចាប់​បញ្ជូនទៅ​មន្ទីរ​កសិកម្ម​ខេត្ត​បានធ្វើការ​បូម​ឈាម​យកទៅ​ពិ​និត្យនៅ​មន្ទីរ​ពិសោទ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​តេស​ឈាម​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថាៈ​ករណី​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្លោងទ្វារវត្ត​ត្រពាំង​ធំ​ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ​ឃុំ​អង្គ​ប្រស្រែ​ស្រុក​រមាសហែក​ចំនួន​២​គ្រឿង​សត្វ​ជ្រូក​រស់​ចំនួន​៤២​ក្បាល​។​ក្នុងនោះ​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C.2460​ដឹក​ជ្រូក​៣៥​ក្បាល​រថយន្ត​ម៉ាក​TOYOTA​ហី​លុច​ពាក់​ស្លាក​លេខ​កំពង់ចាម​2C2207​ដឹក​ជ្រូក​៧​ក្បាល​។

​ដោយឡែក​នៅ​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច​ភូមិ​ធ្ម​ល់​សង្កាត់​ចេក​ក្រុង​ស្វាយរៀង​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ម៉ាក​FUSO​ពាក់​ស្លាក​លេខ​ស្វាយរៀង​3A0906​ដឹក​ជ្រូក​១០៤​ក្បាល​។​បើតាម​មន្ត្រី​នគ​បាល​មូលដ្ឋាន​ឃុំ​អង្គ​ប្រស្រែ​បាន​ឲ្យ​ដឹងថា​ដោយមាន​ក្រុម​ឈ្មួញ​ខិលខូច​បាន​នាំ​ជ្រូក​ពី​ប្រ​ទស​វៀតណាម​ឆ្លងដែន​ចូលមក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រស្រែ​ស្រុក​រមាសហែក​ដឹក​តាម​ម៉ូតូ​។​

​រួចមក​សាង​ដាក់​ម៉ូតូ​រ៉ឺម៉ក​និង​រថយន្ត​ក្នុង​មួយ​យប់ៗ​ដោយ​ក្នុង​១​គ្រឿង​១០​ក្បាល​បើ​កូនជ្រូក​៣០​ក្បាល​និង​រថយន្ត​ចំនួន​៦​ទៅ​៧​គ្រឿងក្នុង​១​គ្រឿង​៣៥​ក្បាល​ទៅ​៤០​ក្បាល​ដាក់​សាង​នៅ​ចំណុច​ខាងកើត​វត្ត​ត្រពាំង​ធំ​និង​កែង​វត្ត​ត្រពាំង​ព្រីង​គឺ​ចាប់ពី​៣០០​ក្បាល​ទៅ​៤០០​ក្បាល​(​មាន​ជ្រូក​តូច​សម្រាប់​ខ្វៃ​និង​ជ្រូក​ធំ​)​ហើយ​ចាប់ផ្តើម​នាំ​ជ្រូក​វៀតណាម​ចូលមក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រស្រែ​នេះ​រយៈពេល​៤​ថ្ងៃ​មកហើយ​ចាប់ពី​ថ្ងៃទី​១៩​មិនា​២០១៩​មក​។​

​លោក​ខៀវ​សារឿន​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថាៈ​បញ្ហា​ជ្រូក​នេះ​គឺ​បាន​បញ្ជូន​ទៅខាង​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​ពិនិត្យ​សំណុំលិខិត​ផ្សេងៗ​និង​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ​យកទៅ​ធ្វើការ​ពិសោធន៍​បើ​រកឃើញថាៈ​វា​មាន​ភាពមិនប្រក្រតី​នោះ​ត្រូវធ្វើ​តាមច្បាប់​(​បើ​ជ្រូក​មាន​ជំងឺ​ត្រូវធ្វើ​ការកំទេច​ចោល​បើ​ជ្រូក​គ្មាន​លិខិតស្នាម​ច្បាស់លាស់​ត្រូវធ្វើ​ការផាកពិន័យ​បង់ពន្ធ​ជូន​រដ្ឋ​)៕S/​