សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​លក់​សត្វព្រៃ​មួយកន្លែង រឹបអូស​បាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​

1696
ចែករម្លែក

(​ព្រៃវែង​) ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ឆ្មក់​ចាប់​ទីតាំង​លក់​សត្វព្រៃ​មួយកន្លែង ដោយ​រឹបអូស​បាន​សត្វព្រៃ​ជាច្រើន​ប្រភេទ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ និង ៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ខាងលិច​រង្វង់​មូល​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ទីតាំង​លក់​សត្វព្រៃ​ខាងលើ មាន​ម្ចាស់​ឈ្មោះ ដាំង គឺ​ម​ងាំង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

ជា​លទ្ធផល សមត្ថកិច្ច​ដកហូត​បា​ន អណ្ដើក​ស្រែ​ចំនួន ១៧​ក្បាល ងាប់ ០១​ក្បាល​, កុក សំបក​ត្រពាំង ងាប់​ចំនួន ៣២​ក្បាល​, ល្អូត​ស្បូវ​ងាប់​ចំនួន​០៧​ក្បាល​, លលកទ្រាំង​ងាប់​ចំនួន ៦០​ក្បាល​, ក្អែកទឹក​ងាប់​ចំនួន ០១​ក្បាល​, ទាព្រៃ​ងាប់​ចំនួន ០១​ក្បាល​, សត្វ​ស្ទាំង​ងាប់​ចំនួន ០១​ក្បាល​, ចាប​ដង្កូវ​ចំនួន ២០៣​ក្បាល​, ចចាត​ងាប់​ចំនួន ០៧​ក្បាល​, ពភ្លាក់​ងាប់ ២០​ក្បាល ដែល​សរុប​ទាំងអស់​ចំនួន ៣៣២ ក្បាល និង​សត្វ​អណ្តើក​ចំនួន ១៧​ក្បាល ងាប់​០១​ក្បាល​។​

​បច្ចុប្បន្ន​សត្វ​ងាប់​ទាំងអស់ ត្រូវបាន​ដុតបំផ្លាញ​ចោល ចំណែក​សត្វ​អណ្តើ​ករស់​ចំនួន ១៦​ក្បាល ត្រូវបាន​ដោះលែង​ទៅវិញ នៅ​ទីតាំង​ដែលមាន​សុវត្ថិភាព​៕L ដោយ​៖ លីន​ណា​