សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ នៅ​ក្រុង​ប៉ោយប៉ែត​

458
ចែករម្លែក
  • 26
    Shares

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: សមត្ថកិច្ច​ចម្រុះ រួមមាន​នគរបាល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បង្ក្រាប​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ ហើយ​ប្រើ​សារធាតុ​ផ្សំ​ដែល​ហាមឃាត់​នៅ​ភូមិ​ចន្ទ​គិរី សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ឬ​ទ្ធិ ស្នងការរង ទទួល​ផែន​នគរបាល​បង្ក្រាប​ប​ទ​ល្មើស នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មា​នេ​ជ័យ ឲ្យ​ដឹង​ថ្ងៃទី​២៣​ខែមករា​ថា ទីតាំង​សិប្បកម្ម​នោះ មាន​ម្ចាស់​ឈ្មោះ​ភិន ញ៉ា​ញ់ (​ម្តាយ​របស់​ឈ្មោះ ផៃ សំណាង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ) ទីលំនៅ​ទីតាំង​ខាងលើ​។​

​លោក​បន្តថា ការបង្ក្រាប​នោះ មាន​លោក​តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដឹកនាំ ហើយ​មាន​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មាន​កាំកុងត្រូល​ដែលមាន​លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា មាន​មន្ត្រី​ម​ន្ទិ​រេំ​នា​ញ​និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​។​

​លោក ចាប សុ​ផា​ឫទ្ធិ បន្តថា មុន​បង្ក្រាប​ទីតាំង​នេះ លោក​វរសេនីយ៍ រស់ អៀម នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឃាត់​ម៉ូតូ​ហុងដា​១​គ្រឿង ស្លាក់​លេខ​បន្ទាយមានជ័យ​១F ២៧៩១ ដឹកជញ្ជូន​ស្ករត្នោត​២​ធុង ដែល​សង្ស័យ​ជា​ស្ករត្នោត​ក្លែងក្លាយ​។​

​តម​ក ទើប​សមត្ថកិច្ច​ចម្រុះ​ចុះ​ប​ង្ក្រ​ប​ទីតាំង ។​ជា​លទ្ធផល​នៃ​ការបង្ក្រាប សមត្ថកិច្ច​អះអាងថា​បាន​រកឃើញ​វត្ថ​ធាតុ​ដើម​ខុសច្បាប់​៤​យ៉ាង​សម្រាប់​កៃ​ច្នៃ​ផលិត​ឈ្មោះ​ជា​ស្ករត្នោត​រួមមាន​:១- ប្រើ​ទឹក​លាយ ។​២- ប្រើប្រាស់​មេ​ស្ករ ជា​សារ​ធាតុគីមី​ហាមឃាត់ ។​៣- ប្រើប្រាស​សាច់ជូរ​ជា​សារ​ធាតុគីមី​ហ​ឆ​ម​ឃាត់ ។​និង​៤-​ប្រើ​ស្ករត្នោត​លាយ​ស្ករស​។ ហើយ សិប្បកម្ម​នេះ​គ្មាន​អនាម័យ គ្មាន​បច្ចេកទេស ស្តង់ដារ​ត្រឹមត្រូវ​ហើយ​មិនមាន​ច្បាប់​អនុញ្ញាតិ​ពី​គ្រប់​ជំនាញ​ពាក់ព័ន្ធ​។​

​សមត្ថកិច្ច​បាន​រឹបអូស ឃាត់ : ១-​ស្ករអំពៅ​(​ស្ករស​) ម៉ាក​MITR PHOL ១៥​កា​រ៉ុង​ស្មើ​៩០០​គ​ក្រ​។ ២- ខ្ទះ​សម្រាប់​រម្ងាស់ ២ ។ ៣-​ធុង​ដាក់​ស្ករ​២ ។ ៤-​ស្ករត្នោត​មិនទាន់​ច្នៃ​សម្រេច​១៥​ធុង ។ ៥-​កា​ធុន​ជ័រ​សម្រាប់​ដាក់​ស្ករ ២​។ ៦-​ធុង​ជ័រ​ធំ ២ ។​៧- ខ្ទះ​សម្រាប់​វាយ​ស្ករ​(​វឹត​) មាន​បំពាក់​ម៉ូ​ទ័​រ​ភ្លើង​២ ។​៨- សាច់ជូរ​៦០០​ក្រាម​។​

​យោង​ឈ្មោះ ផៃ សំណាង ម្ចាស់​សិប្បកម្ម​ផលិត​ស្ករត្នោត​គ្មាន​យីហោ គ្មាន​លើក​ស្លាក​នេះ ប្រាប់ថា ឪពុក​ខ្លួន​ជា​អ្នកផ្តល់​មរតក​សិប្បកម្ម​ផលិត​ច្នៃ​ស្ករត្នោត​នេះ​ពី​ជាង​១០​ឆ្នាំមុន ហើយ​ខ្លួន​កាន់កាប់ គ្រប់គ្រង​ពី​៨​ឆ្នាំ​មកនេះ​។ គាត់​បន្តថា រយ​:​ពេល​យូរ​ក្រែល​មកនេះ មិនមាន​សមត្ថកិច្ច​ណា​មក​បង្ក្រាប​ចឹ​ង​ទេ គឺមាន​តែម​កកោស​រូស ទារ​យកលុយ ហើយ​ហើយ​ចេញ​ទៅវិញ​បាត់ទៅ​។ ពោលគឺ​ទីតាំង​នេះ បើក​ដំណើរការ​ជិ​យ​១០​មកហើយ ។ ប៉ុន្តែ​គួរអោយ​អាម៉ាស់​ដែល​គ្មាន​សមត្ថកិច្ច អាជ្ញាធរ​ណា បង្ក្រាប​ឡើយ​។ ក្នុងនោះ ទីតាំង​ស្ថិតនៅ​ក្បែរ​នឹង​ទីស្នាក់ការ​សន្តិសុខ​អាវុធហត្ថ​ក្រុង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ប៉ោយប៉ែត​ផងដែរ ។​

​ចំពោះ​ម្ចាស់​ទីតាំង នឹងត្រូវ​ព្រះរាជអាជ្ញា​កោះហៅ​ទៅ​សាកសួរ កសាង​និតិ​វិធី​។ ហើយ​បិទ​បណ្តោះអាសន្ន​ទីតាំង​នេះ រង់ចាំ​ដីកា​ពី​អយ្យការ​។ ឯ​សម្ភារ​: វត្ថុធាតុដើម​និង​គ្រឿងផ្សំ ខាង​ជំនាញ​កាំកុងត្រូល​នាំទៅ​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​តូច​របស់​សាខា​នៅ​ក្រុង​ប៉ោយប៉ែត​៕ ល​