សមត្ថកិច្ច​ចាប់ខ្លួន​ខាង​ប្រុស​តាម​បណ្តឹង​ម្តាយ​ឪពុក​ខាង​ស្រី​ដែល​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក​

295

(​កណ្តាល​)៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​តាម​បណ្តឹង​ម្តាយ​ឪពុក​ខាង​ស្រី​ដែល​អ្នក​ទាំង​ពីរបាន​ទាក់ទង​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ករ​ហូត​នាំគ្នា​រួមភេទ​បានសម្រេច​ចំនួន​២​ដង​។​កាល​ឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​បា​រាជ​ឃុំ​ស្វាយជ្រុំ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង ១៨ និង ៣០​នាទី រសៀល​ថ្ងៃទី​៥ ខែកញ្ញា​ឆ្នាំ​២០១៧ ។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ចាន់​ឃោ​សុខ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រុំ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​ចំណែក​នារី​វ័យក្មេង​រងគ្រោះ​មានឈ្មោះ ច​.​ត​.​ស ភេទ​ស្រី អាយុ ១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​មាន​ទីលំនៅ​ភូមិ​ឃ្លាំងមឿង​ត្បូង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​បានឱ្យដឹង​ទៀតថា​មុន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ស្រឡាញ់គ្នា​តាម​ហ្វេ​ស​ប៊ុ​គជា​មួយ​ក្មេងស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់​ហើយ​ល្បួង​នាង​ទៅ​រួមភេទ​បាន ២​ដង ក៏​បែកការណ៍​ត្រូវ​ឪពុក​ខាង​ស្រី​ប្តឹង​ឲ្យ​ចាប់​តែម្តង​។​ប្រភព​ដដែល​បាន​បន្តថា​កន្លងមក នារី​រងគ្រោះ និង​ជនសង្ស័យ​បាន​ទាក់ទង​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​។​បន្ទាប់មក​បាន​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ​លក្ខណៈ​ជា​សង្សារ​។​

មកដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៦:០០​នាទី ឪពុក​នារី​រងគ្រោះ​បានដឹង​ហេតុការណ៍​នេះ​ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ព្រែក​អំពិល​ហើយ​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប​ញ្ជួ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី ៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ចាប់ខ្លួន​ខាង​ប្រុស​តាម​បណ្តឹង​ម្តាយ​ឪពុក​ខាង​ស្រី​ដែល​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក​(រូប៖វ៉េបសាយ)