សមត្ថកិច្ច​ចាប់ខ្លួន​ជន​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ប្លន់​សម្លាប់​ដែល​គេចខ្លួន​ជាង​៤​ឆ្នាំ​

264
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ពាក់ព័ន្ធ នឹង អំពើ​ប្លន់​សម្លាប់​ជនរងគ្រោះ​កាលពី ជាង​៤​ឆ្នាំមុន​ត្រូវ​មន្ត្រី​ផ្នែក​អនុវត្ត​ដីកា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​ហើយ​បញ្ជូនទៅ​សាលាដំបូង ខេត្ត ដើម្បី​ចាត់ការ តាម នីតិវិធី ។

​លោក​កង សុផាន់​ណា​នាយ រង ការិយាល័យ ព្រហ្មទណ្ឌ កំរិត ធ្ងន់ ទទួល បន្ទុក ផ្នែក អនុវត្ត ដីកា បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ប៊ិ ន សែន អាយុ ៣២ ឆ្នាំ​នៅ ភូមិ ស្រះ ថត​ឃុំ ព្រៃ ត្រឡាច ស្រុក រុក្ខ គិរី ។

លោក កង សុផាន់​ណា​បាន​បន្តថា​ជនសង្ស័យ​រូបនេះ​ត្រូវបាន​កម្លាំង​អធិការ​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន ដោយ យោង តាម « ដីកា បញ្ជា ឲ្យ ចូលខ្លួន » លេខ ៣១ អ . យ ចុះ ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩​ចេញ ដោយ លោក គឺ ប៊ុ ណ្ណា រ៉ា ព្រះរាជអាជ្ញា រង អម សាលាដំបូង ខេត្តបាត់ដំបង ដែល ពាក់ព័ន្ធ សំណុំរឿង ព្រហ្មទណ្ឌ ពី បទ « ប្លន់ សម្លាប់ » ដែល បាន កើតឡើង នៅ ក្នុងស្រុក ភ្នំព្រឹក​កាលពី ជាង ៤ ឆ្នាំ មុន តែ ជន នេះ បាន ព​រត់គេច ខ្លួន ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​លុះ ពេល​បង្ហាញខ្លួន ក៏ ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន តែ ម្ដង ៕S/