សមត្ថកិច្ច​ចាប់ខ្លួន​បុរស​​សង្ស័យ​រំលោភ​ចៅស្រី តែ​​បានបដិសេធ​រាល់​ការ​ចោទ​

1297
ចែករម្លែក
  • 276
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: កុមារី​អាយុ​ជាង​២​ខួប​ម្នាក់ សង្ស័យ​ត្រូវបាន​ជីតា​ចាប់រំលោភ​សេពសន្ថវៈ រហូតដល់​មាន​អា​ការៈឈឺ​ទ្រាំ​លែង បាន​ប្រាប់​ម្តាយ​សព្វ​រឿង ហើយ​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​ជីតា​រូបនោះ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​បន្ទប់​ជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​រំលោភ​ចៅ​ខ្លួនឯង ឈ្មោះ ជឹម ច​យ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ធ្នង់ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ចំណែក​ចៅស្រី​រងគ្រោះ អាយុ​ទើប​ជាង​២​ខួប ដែលមាន​ឈ្មោះ ផាត់ ចាន់ធូ អាយុ​២៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​អង្កាញ់ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ហើយក៏​ជាដើម​បណ្តឹង​ផងដែរ​។​

​តាម​សម្តី​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា គាត់​បាន​គ្នា​ជាមួយ​ប្រពន្ធ​ក្រោយនេះ ក្នុង​រយៈពេល​៥​ឆ្នាំ​មកហើយ ហើយ​កូនស្រី​ជាដើម​បណ្តឹង ជា​កូនចុង ស្នាក់នៅ​បន្ទប់​ផ្សេងគ្នា ហើយ​មុន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​២៦ ខែឧសភា​នេះ ខណៈដែល​គាត់​កំពុង​នៅផ្ទះ​ជួល ស្រាប់តែ​សមត្ថកិច្ច​ចុះទៅ​ឃាត់ បន្ទាប់ពី​កូនស្រី​ចុង ប្តឹង​ថា​រំលោភ​ចៅស្រី​។ តែ​ទោះជា​យ៉ាងណាក្តី នៅ​ចំពោះមុខ​នគរបាល​ប៉ុស្តិ៍ ជនសង្ស័យ​បដិសេធ រាល់​ការចោទប្រកាន់​ទាំងអស់​។​

​តែបើ​តាម​កូនស្រី​ចុង ជាដើម​បណ្តឹង ហើយក៏​ជា​ម្តាយ​របស់​ក្មេងរងគ្រោះ​វិញ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ បាន​យក​កូនស្រី​ខាងលើ ទៅ​ផ្ញើ​នៅ​បន្ទប់​ឪពុកចុង (​ជីតា​របស់​ក្មេងរងគ្រោះ​) រួច​ទៅធ្វើ​ការងារ​បាត់ រហូតដល់​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ទើប​វិល​ត្រឡប់មកវិញ ឃើញ​កូនស្រី​ចុះ​នោម​មក​មាន​ឈាម ងឿងឆ្ងល់ សាកសួរ កូនស្រី​និយាយ​រឿង​ប្រាប់​អស់ ថា​តា​ចាប់រំលោភ មិន​អស់ចិត្ត​មើល​ជាក់ស្តែង​តែ​មិនបាន​ប៉ះ​ទេ ព្រោះ​កូនស្រី​ប្រាប់ថា​ឈឺ និង​មាន​ស្នាម​ឈាម​ផង មិន​អស់ចិត្ត​នាំ​កូនស្រី​ទៅពិនិត្យ​នៅ​គ្លីនិក​អង្គការ​រ៉ា​ក់ គ្រូពេទ្យ​គ្រាន់តែ​ប្រាប់ថា ក្មេងស្រី​មាន​សញ្ញា​រលាក ប្រដាប់ភេទ ទើប​នៅ​រសៀល​ថ្ងៃទី​២៦ ខែឧសភា នេះ​ប្តឹង​ប៉ូលិស​ឃាត់ខ្លួន​ឪពុកចុង​តែម្តង​។​

​ជនសង្ស័យ ក្រោម​ការប្តឹង​ចោទប្រកាន់​ពី​សំណាក់​កូនចុង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ សាកសួរ​បន្ត​តាម​នីតិវិធី និង​ឲ្យ​ម្តាយ​ក្មេងស្រី​នាំ​កូន​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ដើម្បី​ដឹង​លទ្ធផល​យ៉ាងណា​៕ ល​