សមត្ថកិច្ច​ចាប់បាន​ចោរឆក់​កាបូប​ម្នា​ក់នៅ​ស្រុក​សំរោង​ទង

969
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​វ​ល្លិ៍​សរ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ទៀត​មាន​លុយ​ចំនួន​២០០​ដុល្លារ​លុយ​ខ្មែរ​១០​ម៉ឺន​រៀល​និង​សម្ភារៈ​មួយចំនួន​។​
ការឃាត់ខ្លួន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​ឡូ​ម៉ែត្រ​លេខ​៤២,៤៣​ស្ថិតនៅ​ភូមិ​ចំបក់​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​:​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ការ​លួច​ឆក់​កាបូប​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ យ៉​ន ដា​វិត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។

ជនសង្ស័យ​បាន​ឆក់​កាបូបស្ពាយ​របស់​ឈ្មោះ មាស ច​ន្នី ភេទ​ស្រី អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ យកលុយ​ដុល្លារ​ចំនួន ២០០​ដុល្លារ​លុយ​ខ្មែរ​១០​ម៉ឺន​រៀល ទូរស័ព្ទដៃ​២​គ្រឿង និង​ឯកសារ​មួយចំនួនទៀត ។​នៅតាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ៤២-៤៣ ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង កាលពី​វេលា​ម៉ោង ១០​និង ៤០​នាទី ។​

​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង ទូរស័ព្ទ ១​គ្រឿង និង​លុយ​ខ្មែរ​ចំនួន ១០​ម៉ឺន​រៀល​។​ករណី​ខាងលើ បាន​កសាង​សំណុំរឿង​ចាត់ការ​បន្តទៅ តាម​នីតិវិធី ៕S/​

​សមត្ថកិច្ច​ចាប់បាន​ចោរឆក់​កាបូប​ម្នា​ក់នៅ​ស្រុក​សំរោង​ទង