សមត្ថកិច្ច​ចាប់ផ្តើម​ត្រួតពិនិត្យ​សារធាតុ​ញៀន​និង​ជាតិ​ស្រវឹង​ចំពោះ​អ្នកបើកបរ​និង​ព្រូ​រថយន្ត​ធំៗ​

395
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ​បាន​ជូនដំណឹង​ដល់​អ្នកបើកបរ​និង​ព្រូ​រថយន្ត​ធំៗ​។​ក៏ដូចជា​ម្ចាស់​ក្រុមហ៊ុន​និង​សមាគមន៍​ទាំងអស់​ដែល​ពាក់ព័ន្ធ​ឱ្យបាន​ដឹងថា​ចាប់ពី​ថ្ងៃ​ច័ន្ទ​ទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​តទៅ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នឹង​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​អធិការ​ខណ្ឌ​នានា​ដើម្បី​ចុះ​ត្រួតពិនិត្យ​សារធាតុ​ញៀន​និង​ជាតិ​ស្រវឹង​ចំពោះ​អ្នកបើកបរ និង​ព្រូ​រថយន្ត​ធំ​ទាំងអស់ ។​

​ការត្រួតពិនិត្យ​នេះ​នឹងធ្វើ​តាម​គ្រប់​ច្រកចេញចូល​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុងករណី​ត្រួតពិនិត្យ​រកឃើញ​អ្នកបើកបរ​ឬ​ព្រូ​មាន​ពាក់ព័ន្ធ​និង​សារធាតុ​ញៀន​ឬ​ជាតិ​ស្រវឹង​សមត្ថកិច្ច​នឹង​ឃាត់​រថយន្ត​ទុក​ហើយ​បញ្ជូន​អ្នកបើកបរ​និង​ព្រូ​ទៅ​អនុវត្តតាម​នីតិវិធី​ច្បាប់​។​សូម​ក្រុមហ៊ុន​និង​សមាគមន៍​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕S/​