សមត្ថកិច្ច​ចាប់​ក្រុម​ចិន​បាន​២០​នាក់​ករណី​បើក​ល្បែងស៊ីសង​

268
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៨​ខែមករា​បាន​ក្រសោប​ជនជាតិ​ចិន​មួយក្រុម​ចំនួន​២០​នាក់​យកទៅ​សាកសួរ​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។​

មន្ត្រីនគរបាល​បាន​ថ្លែង​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃទី​១៩​ខែមករា​នេះ​ថា​ពិតជា​មានការ​បង្ក្រាប​ល្បែងស៊ីសង​តាម​អិន​ធើ​ណិ​ត​រហូត​ឈានដល់​ការឃាត់ខ្លួន ជនបរទេស ប្រុស​ស្រី​២០​នាក់​មែន​។

ករណីនេះ​ធ្វើឡើង​នៅ​វេ​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​ដោយ​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍​និង​តម្រួត​បទបញ្ជា​។​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​ប្រតិបត្តិ​ការណ៍​ធ្វើឡើង​នៅក្នុង​ទីតាំង​ផ្ទះជួល​ចំនួន​២​ទីតាំង ស្ថិតនៅ​ភូមិ​ភ្ញា​រ​ជ័យ និង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​ប្រភព​បន្តថា​ក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ២០​នាក់​ស្រី​៥​នាក់​សញ្ជាតិ​ចិន​រួម​នឹង​វត្ថុតាង​មួយចំនួន​ហើយ​បញ្ជូនមក​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

​ប្រភព​បញ្ជាក់ថា ជនសង្ស័យ​ទាំងអស់ មកទល់ពេលនេះ នៅ​កំពុង​សាកសួរ នៅ​ស្នងការ​នៅឡើយ ចឹ​ង​ទេ​និតិ​វិធី អាច​បន្ត​ក្រោយ​បញ្ចប់​នៃ​ការសាកសួរ​៕S/​