សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​នៅ​ស្រុក​ភ្នំព្រឹក​

589
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​កាលពី​រសៀល​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពីបទ​លួច​ម៉ូតូ​។​ក្រោយពេល​ឃាត់ខ្លួន​បាន ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្នុង​បរិវេណ​កាស៊ីណូ​ហ្គោល​ដិ​នខា​សល ស្ថិតក្នុង​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ។​

​លោក​សារ៉េត វិ​សេដ្ឋ​អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ជន​សង្ស័យ​មានឈ្មោះ​ស រឿន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​គ្រួស​ក្រហម​ឃុំ​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​។​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ជិន មេឃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ។​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​ម៉ាក​អាយ​ខន​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​ករណីនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​ម៉ូតូ​១​គ្រឿង​មកវិញ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/