សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​២​នាក់​ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ

560
ចែករម្លែក
  • 50
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចុះ​ច្បាមចាប់​ជនសង្ស័យ​បាន​២​នាក់​ក្នុងភូមិ​សាស្ត្រ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​ កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩​។​

​ករណី​ទី​១ កម្លាំង​ចុះ​តាម​ចាប់​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ត្រង់ចំណុច ខាងលើ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ស៊ីម សុខ​ប៊​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរសន្តិសុខ​ក្រុមហ៊ុន​ឯកជន ដកហូត​ថ្នាំញៀន​១០​កញ្ចប់ នាំទៅ​សាកសួរនៅ​ផ្នែក​ជំនាញ ។​លុះដល់​វេលា​ម៉ោង​៣​និង​២០​នាទី​ថ្ងៃ​ដដែល​ ​កម្លាំង​ជំនាញ​កំណត់​បាន​ទីតាំង​ក្រុម​អ្នក​សេព​គ្រឿងញៀន​ ទើប​ចុះទៅ​បង្ក្រាប​ចាប់​ជាក់ស្តែង​នៅផ្ទះ​ជួល​ក្នុង​បុរី​សែន​មនោ​រម្យ​។​

​ជាមួយគ្នា​ឃាត់​ចាប់ខ្លួន​ជនសង្ស័យ​ជា​អ្នក​ទិញ​ថ្នាំញៀន​ពី​ជនសង្ស័យ​ខាងលើម្នាក់ ឈ្មោះ មឿ​ន សុ​ផន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករសំណង់​​​ ស្នាក់នៅ​ចំណុច​ខាងលើ មាន​ស្រុកកំណើត ភូមិ​បឹង​ឆ្នង់ ឃុំបសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​ ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​តូច​ដែល​ទិញ​មក​សម្រាប់​ជក់ ។​

​ក្រោយពី​ចាប់ខ្លួន​​បាន​ជនសង្ស័យ នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕S/​Ha