សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៣​នាក់​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

174
ចែករម្លែក

ដោយ​៖​សន​សក្តា​/កំពង់ឆ្នាំង​៖​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​។​ទីតាំង​ទី​១​នៅ​ភូមិ​ទ្រា​ត្បូង​ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​។​ទីតាំង​ទី​២​នៅ​ភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​(​ស្រី​២​នាក់​) ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​១១​កញ្ចប់ សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​និង​ឧបករណ៍​ជក់​មួយចំនួន​ម៉ូតូ​ចំនួន​២​គ្រឿង​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង​ផងដែរ​។​បច្ចុប្បន​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/​