សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការ​

154
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​,​ចុះ​ចាប់​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការ​ពីបទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា​។​

​លោក​វរសេនីយ៍ត្រី​កង​សុ​ផា​ណ្ណា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ម៉េ​ត​ប្រិមប្រិយ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ច​ន្លា​ស់​ដៃ​ឃុំ​ច​ន្លា​ស់​ដៃ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។​

ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្ដ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​505​ដ​.​ច​.​ខ​ចុះ​ថ្ងៃទី​10​ខែកញ្ញា​ឆ្នាំ​2009​របស់​ចៅក្រម​ស៊ើបសួរ​គី​រិទ្ធី​ដោយ​ចោទប្រកាន់​ពីបទ​(​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា​)​។​ប្រព្រឹត្ត​នៅ​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចា​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០០៨​។​ក្រោយ​អនុវត្តបាន​នាំមក​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​ម៉េ​ត ប្រិមប្រិយ​ចាប់​
​ខ្លួន​តាម​ដីកា​