សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៦​នាក់​ករណី​គ្រឿងញៀន​និង​ដកហូត​អាវុធខ្លី​១​ដើម​

136
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​៣​បាន​ចាប់​ជនសង្ស័យ​ចំនួន​៦​នាក់​មាន​៥​នាក់​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន​។​ចំណែក​ម្នាក់​ជា​អ្នកជួញដូរ​គ្រឿងញៀន​មាន​ទាំង​អាវុធខ្លី​មួយ​ដើម​។​ការបង្ក្រាប​ក្រោម​បញ្ជា​ពី​នៅក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង​១​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​កម្លាំង​ក្រោម​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក​យឹម​សារ៉ាន់​អធិការនគរបាល​ខណ្ឌ​បាន​បង្ក្រាប​នៅ​ទៅ​តាំង​ខាងលើ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់​។​ក្នុងនោះ​ដកហូត​បាន​អាវុធខ្លី​មួយ​ដើម​។​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​បន្ត​តាម​នីតិវិធី ៕S/​