សមត្ថកិច្ច​ចាប់​ជន​ញៀន​ថ្នាំ​ម្នា​ក់មាន​អាវុធ​អាច​វាយប្រហារ​មនុស្ស​

864
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​បុរស​ម្នាក់​មាន​ចាក់​សាក់​ពេញ​ខ្លួន​ផង​ញៀន​ថ្នាំ​ផង​មាន​អាវុធ​ជាប់​ខ្លួន​ផង​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​២៦​ខែតុលា ។​​ជនសង្ស័យ ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​២៥​ខែតុលា ឆ្នាំ​២០១៨​នៅ​ចំណុច​ម្ដុំ​ផ្សារ​រ៉ា​ចាស់​ភូមិ​ប៉ោយប៉ែត​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​: ជនសង្ស័យ​មានឈ្មោះ ពេញ តួ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ ភូមិ​ឃុំ​ខាងលើ​។ ការឃាត់ខ្លួន​នេះ មកពី​បានឃើញ​បុរស​នេះ​មាន​ចាក់​សាក់​ស្ទើរ​ពេញ​ខ្លួន​របៀប​ជា​អ្នកលេង​ទំនើង​និង​មាន​សភាព​ញៀន​ថ្នាំខ្លាំង​ផង​ហើយ​ក៏មាន​វត្ថុតាង​អាវុធ​ជាប់​ខ្លួន​ដូចជា​ពូថៅ​១​ដើម​កាំបិត​តាំង​តោ​១​ដើម​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម​និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួនធំ​ទៀតផង​ដោយ​ខ្លាច​ជននេះ​យក​ពូថៅ​កាំបិត​តាំង​តោ​សាំ​ម៉ូ​រ៉ៃ​ទៅ​សម្លាប់​អ្នកដទៃ​ទើប​អាវុធហត្ថ​ឃាត់ខ្លួន​។​

​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កម្លាំង​អាវុធហត្ថ​បាន​ចុះបង្ក្រាប​ជននេះ​ព្រោះ​ខ្លាច​បង្ក​ដល់​អសន្តិសុខ​ដល់​ប្រពល​រដ្ឋ​ហើយ​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​និតិ​វិធី​៕S/

​សមត្ថកិច្ច​ចាប់​ជន​ញៀន​ថ្នាំ​ម្នា​ក់មាន​អាវុធ​អាច​វាយប្រហារ​មនុស្ស​

#