សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ពីបទ​ដើរ​ប្រមូល​លុយ​ពី​អ្នក​ជម្លោះដីធ្លី​បាន​ជិត​៥​ម៉ឺន​ដុល្លារ​

293

​(​ព្រះសីហនុ​)៖​កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​ដើរ​ឆបោក​ដោយ​ដើរ​ប្រមូល​លុយ​ពី​អ្នក​ជម្លោះដីធ្លី​ថា​យកទៅ​ឲ្យ​ចៅហ្វាយខេត្ត​មាន​ចំនួន​ជិត​៥​ម៉ឺន​ដុល្លារ​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅក្នុង​ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​បុរស​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​អះអាងថា​ជា​ប្រធាន​អង្គការ​២​ធ្នូ​បាន ដើរ​រៃ​លុយ​ពី​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​នៅ​ឃុំ​បិត​ត្រាំ​ង បាន​ជិត​៥​ម៉ឺន​ដុល្លារ ថា​យកមក​ជូន​អភិបាលខេត្ត​ព្រះសីហនុ ។​

ប្រភព​ដដែល​បាន​បន្តថា​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨ ព្រឹក​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ យ៉ុ​ន សុធី អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អនុប្រធាន​អង្គការ​សហគមន៍​២​ធ្នូ​លំនៅស្ថាន នៅ​ភូមិ​ព្រែក​ចង្ក្រាន​ក្រោម ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

​ប​ន្រ​ភព​បាន​បន្តថា​ជននេះ​អះអាងថា​ចុះមក​ពង្រឹង​សាខា​នៅ​ខេត្ត​ព្រះសីហនុ​ក្នុងភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​។​ការចាប់ខ្លួន​នេះ​ជ​នស​ង្ស​យ័​ត្រូវបាន​ចោទ​ពីបទ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​១៧៤​គ្រួសារ ក្នុងការ​ដោះដូរ​ឱ្យ​ដី​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ​។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី កុល​ផា​លី​បាន​បន្ត​រថា តាម​ការបំភ្លឺ ពី​ប្រជាពលរដ្ឋ​៣​នាក់ តំណាង​ឲ្យ​១៧៤​គ្រួសារ​៖ ១.​ឈ្មោះ​អ៊ឹង គួ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​២.​ឈ្មោះ ស៊ឹម ស៊ីរ៉ា​ន់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ក្រុមទី​៣ ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។​៣.​ឈ្មោះ ង៉ោ​ត ជៀន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។​

បានឱ្យដឹងថា​តាំងពី​អំឡុង​ឆ្នាំ​២០១៦ ឈ្មោះ​យ៉ុ​ន សុធី និង ឪពុក​ឈ្មោះ​យ៉ុ​ន សាវ៉ាត ដែល​អះអាងថា ជា​ប្រធាន និង អនុប្រធាន​អង្គការ​សហគមន៍​២​ធ្នូ បានមក​បញ្ចុះបញ្ចូល​ដ​ល់​ប្រជាពលរដ្ឋ​ចំនួន​១៧៤​គ្រួសារ​ប្រមូល​លុយ​ឱ្យ​ពួកគាត់ ដើម្បី​យកទៅ​ដោះស្រាយ ផ្តល់​ដីជូ​ន​ប្រជាពលរដ្ឋ​ទាំងនោះ ។​ក្នុងនោះ​មួយ​គ្រួសារ​ត្រូវ​ទទួលបាន​មួយ​ឡូត៍ នៅ​តំបន់​ព្រែក​ត្រាច និង​អន្លង់​ត្រី ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​

ដើមបណ្តឹង​បន្តថា​៖ ក្រោយពេល​ប្រមូល​លុយ​បាន​ខ្លះៗ ហើយ ជន​ឆបោក​បាន​យក​ឯកសារ​ថ្នាក់លើ មក​បង្ហាញថា ដី​នោះ​ជិត​បានផ្តល់​ឱ្យ​ហើយ តែ​នៅ​ខ្វះ​លុយ​រត់ការ​បន្ថែមទៀត ហើយ​ប្រជាពលរដ្ឋ ក៏បាន​ប្រមូល​លុយ​ឱ្យ​ថែមទៀត ពួកគេ​បាន​សន្យាថា ដី​នឹង​ប្រគល់ឱ្យ​ប្រជាពលរដ្ឋ នៅ​ខែមករា ឆ្នាំ​២០១៧​។​

ដើមបណ្តឹង​បន្តថា​តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ ដី​ក៏​អត់​បាន លុយ​ក៏​អស់ ពេលនោះ​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ដាក់​បណ្តឹង ទៅ​អភិបាលខេត្ត​សុំ​ជួយ​រក​យុត្តិធម៌​។​លុយ​ទាំងអស់ សរុប​ជិត​៥០.០០០​ដុល្លារ (​ប្រាំ​ម៉ឺន​ដុល្លា​អាមេរិក​)​។​ចំពោះ​ជនសង្ស័យ​ឈ្មោះ​យ៉ុ​ន សុធី នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​កំពុង ធ្វើការ​សាកសួរ តាម​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ពីបទ​ដើរ​ប្រមូល​លុយ​ពី​អ្នក​ជម្លោះដីធ្លី​បាន​ជិត​៥​ម៉ឺន​ដុល្លារ​(រូប៖វ៉េបសាយ)