សមត្ថកិច្ច​ចាប់​មេ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​អូស្ត្រាលី​ម្នាក់​នៅ​ក្រុងព្រះសីហនុ​

299

​(​ព្រះសីហនុ​)៖​កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុងព្រះសីហនុ​បាន​ចាប់​មេ​លក់​គ្រឿងញៀន​ជនជាតិ​អូស្ត្រាលី​ម្នា​ក់ដោយ​​ដកហូត​ថ្នាំ និង​សម្ភារៈ​មួយចំនួន​។​ការ​ឃាត​ខ្លួន​ជនបរទេស​ពាក់ព័ន្ធ​គ​ញ​រឿង​ញៀន​នោះបាន​ធ្វើឡើង​នៅ​ក្រុមទី​២៦ ភូមិ​៣ សង្កាត់​លេខ​៣
​ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំញៀន​ញៀន មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់ ទម្ងន់​៤០,៨៥ ក្រាម ជញ្ជីង​ថ្លឹង​១ ដប​សម្រាប់​ជក់​ថ្នាំញៀន​១​ផងដែរ​។​ប្រភព​ដដែល​បាន​បន្តថា​មុខសញ្ញា​ដែល​ចាប់ខ្លួន​នៅ​ក្រុមទី​២៦ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​​មានឈ្មោះ Dino Rossetto ភេទ​ប្រុស អាយុ​៥០​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី បច្ចុប្បន្ន​ជួល​ផ្ទះ នគរបាល​ក្រុងព្រះសីហនុ​។​​នៅពេលនេះ​សម្រាប់​បុរស​ជនជាតិ​អូស្ត្រាលី ស្ថិតក្រោម​ការសួរនាំរ​បស់​សមត្ថកិច្ច ដើម្បី​ចាត់ការ​បន្តទៀត​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ចាប់​មេ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​អូស្ត្រាលី​ម្នាក់​(រូប៖វ៉េបសាយ)