សមត្ថកិច្ច​ចាប់​រថយន្ត​ដឹក​គ្រឿង​មាន់​ខូចគុណភាព​ជិត​កន្លះ​តោន​យក​ដុតចោល​

358
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ​កាលពី​វ​ម៉ោង​៥​ទាបភ្លឺ ថ្ងៃទី ៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​សមត្ថកិច្ច​បា​នប​ង្រា្ក​ប ករណី​នាំចូល ចែកចាយ​គ្រឿង​មាន់​ខូច គុណភាព និង​គ្មាន​ច្បាប់ ដឹក​តាម​រថយន្ត​កូរ៉េ​១​គ្រឿង​ម៉ាក​ពាក់​ស្លាក​លេខ​2AD8321​នៅ​ចំណុច​ខាងកើត​ស្ពាន​ច្បារអំពៅ ។

ក្រោយពី​ការត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​: សាច់មាន់ ជង្គង់​មាន់ ជើងមាន់​និង​ស្លាបមាន់​ខូច​ភាព​ប្រមាណ​១​តោន​កន្លះ​និង​ឃាត់ខ្លួន​មនុស្ស​២​នាក់​។​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្តោះ និង​យក​សាច់ ជង្គង់ ជើង ស្លាបមាន់​ខូចគុណភាព​ទៅ​ដុត​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន ២ នាក់មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី ៕S/​

​សមត្ថកិច្ច​ចាប់​រថយន្ត​ដឹក​គ្រឿង​មាន់​ខូចគុណភាព​ប្រមាណ១តោន​កន្លះ​​យក​ដុតចោល​