សមត្ថកិច្ច​ចាប់​រថយន្ត​ធុន​ធំ​ដឹក​មាន់​មួយគ្រឿង​នៅ​ស្រុក​សាមគ្គី​មានជ័យ​

203
ចែករម្លែក

​ដោយ​៖​សន​សក្កា​/​កំពង់ឆ្នាំង​៖​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ស្ទាក់​ចាប់បាន​រថយន្ត​ធុន​ធំ​ដឹក​មាន់​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E.8056​បម្រុង​ចូលទៅ​ចែកចាយ​នៅក្នុង​រាជធានី​ភ្នំពេញ​។​ការចាប់​រថយន្ត​ដឹក​មាន់​ល្មើសច្បាប់​នេះ​ធ្វើឡើង​នៅតាម​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ផ្សារ​ត្រាច​ក្នុងស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​១៨​ខែល​ញ្ញា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​មាន់​នេះ​ត្រូវបាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​បឹង​ឆ្នាំង​ក្នុង​ខេត្តបាត់ដំបង​យកមក​ចែកចាយ​នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​។​ប្រភព​បាន​បន្តថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជា​ឱ្យ​យក​រថយន្ត​ដឹក​មាន់​នេះ​មកកាន់​ស្នងការដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​និង​ចាត់ការ​ទៅតាម​និតិ​វិធី​។​ប៉ុន្តែ​មកដល់នឹង​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ​គេ​នៅ​មិនទាន់​ឃើញ​នៅឡើយ​ទេ​៕S/