សមត្ថកិច្ច​ចាប់​សាច់​និង​ពោះវៀន​ជ្រូក​ជាង​១​តោន​នាំចូល​ពី​ថៃ​យក​ដុត​កម្ទេចចោល​

231
ចែករម្លែក

ដោយ​:​រស្មី​កម្ពុជា​/​កំពង់ឆ្នាំង​:​សាច់​,​ពោះ​,​គ្រឿងក្នុង​,​ឆ្អឹង​និង​ជើង​ជ្រូក​ជាង​១​តោន​ដែល​ឈ្មួញ​លួច​ដឹក​តាម​រថយន្ត​ដែល​គេ​សង្ស័យថា​ខូចគុណភាព​គឺ​បាន​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចាប់យក​ដុត​កម្ទេច​និង​កាយ​ដី​កប់​ចោល​។​ការដុត​និង​កាយកប់​គ្រឿង​ជ្រូក​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​ការ​រិ​យា​ល័យ​ក្សេត្រសាស្ត្រ​នៃ​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​។​

​ប្រធាន​ការ​រិ​យា​ល័យ​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង​លោក​ក្រឹ​ង​សំអាត​បានឱ្យដឹងថា​សាច់ជ្រូក​គ្រឿងក្នុង​ជ្រូក​ឆ្អឹង​ជើង​ជ្រូក​ដែល​កំពង់​ដុត​កម្ទេចចោល​នៅពេលនេះ​មាន​ចំនួន​១.៧២០​គីឡូក្រាម​ដែល​សមត្ថកិច្ច​ចម្រុះ​ចាប់បាន​ពី​ក្រុម​ឈ្មួញ​ដែល​ដឹក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​យានយន្ត​ដឹក​សំពីងសំពោង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​ជន្លាត់ដៃ​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​កាលពី​នៅ​ថ្ងៃទី​២២​សីហា​២០១៩​កន្លងទៅ ។

​ប្រធាន​ការ​រិ​យា​ល័យ​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​ទៀតថា​សាច់ជ្រូក​គ្រឿងក្នុង​ជ្រូក​ឆ្អឹង​និង​ជើង​ជ្រូក​នេះ​មិនអាច​ស​និ្ន​ដ្ឋា​ន​បាន​ថា​ដឹក​ចេញពី​ខាង​ណា​មក​ទេ​។​ដោយ​គ្រាន់តែ​ដឹងថា​សាច់​នេះ​ដឹក​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​ដោយ​គ្មាន​ច្បាប់​ម​អនុញ្ញាត​ត្រឹមត្រូវ​។​រាល់​ការ​វេច​ខ្ចប់​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​ដែល​ក្រុម​ឈ្មួញ​លួច​ដឹក​បង្កប់​ពីក្រោម​ឥ​វ៉ាន់​ផ្សេងៗ​ពី​ផ្នែក​ខាងលិច​នៃ​ប្រទេស​ដោយ​នាំចូល​ឆ្ពោះទៅកាន់​ទីផ្សារ​នៗ​ក្នុងប្រទេស​កម្ពុជា ។

​លោក​បាន​បន្តថា​ការដុត​កម្ទេចចោល​សាច់​ខូចគុណភាព​ពេលនេះ​គោលបំណង​ធំ​គឺ​ធ្វើយ៉ាងណា​ទប់ស្កាត់​ជំងឺ​ដែល​កំពង់​រីក​រាលដាល​នៅក្នុង​ប្រទេស​ដល់​អ្នក​ហូប​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អា​ហ្វ្រិ​ច​។​លោក​បាន​អំពាវនាវ​ដល់​បង្អូន​អាជីវក​លក់​សាច់ជ្រូក​ដា​ច់​ខាត​កុំ​នាំយក​សាច់​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ចូលមក​លក់​នៅក្នុង​ទីផ្សារ​ខេត្តកំពង់ឆ្នាំង​។​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​បញ្ហា​សុខភាព​ក្នុងការ​ហូបចុក​។​ពិសេស​ការឆ្លង​រីក​រាលដាល​នៅ​ជំ​ង​ប៉េ​សិ្ត​ជ្រូក​អា​ហ្វ្រិ​ច​ខណៈដែល​ខេត្តកំពង់ឆ្នាំង​នៅ​មិនទាន់មាន​ការរីក​រាល​ដាល​នៅឡើយ​ទេ ។

​នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​ខេត្តកំពង់ឆ្នាំង​ដែល​សមត្ថកិច្ច​បង្ក្រាប​ការ​នាំចូល​សាច់ជ្រូក​គ្រឿងក្នុង​ជ្រូក​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​និង​គ្មាន​ច្បាប់​អនុញ្ញាត​នោះឡើយ ៕S/​

#