សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ស្តុក​ផលិតផល​ថ្នាំ​កសិកម្ម ខូចគុណភាព នៅ​ខណ្ឌ​សែន​សុខ​

1072
ចែករម្លែក
  • 16
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: ផលិតផល​ថ្នាំ​កសិកម្ម បាញ់សម្លាប់​ស្មៅ ជាច្រើន​មុខ ប្រភេទ សុទ្ធតែ​ខូចគុណភាព ហួស​កាលបរិច្ឆេទ ហើយ​ត្រូវបាន​ម្ចាស់ ឃ្លាំង​ក្លែងបន្លំ​បក​ហែក​ស្លាក​ចោល រួច​បិទ​កាលបរិច្ឆេទ​បន្លំ​ថ្មី ទោះជា​យ៉ាងណាក្តី អ្វីដែល​ជន​ឆ្លៀតឱកាស ក្លែងបន្លំ លាក់​មិន​ជិត ត្រូវបាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ស្រាវជ្រាវ​រកឃើញ ឈានដល់​ដឹកនាំ​ចុះទៅ​បង្ក្រាប​ដល់ទី​តាំង​ស្តុក កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ឃ្លាំង​ស្តុក​ផលិតផល ថ្នាំ​កសិកម្ម​មួយកន្លែង តាមផ្លូវ​បេតុង​២៨​គ្រួសារ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​តាម​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា គ​ណះ​កម្ម​ការ​កំចាត់​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន និង​ជា​ប្រធាន​ប្រតិបត្តិ​ការណ៍​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រោម​ការសម្របសម្រួល​ដោយ​លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ ឃ្លាំង​ស្តុក ថ្នាំ កសិកម្ម ថ្នាំ​សម្លាប់​ស្មៅ និង​ថ្មាំ​ផ្សេងៗ​ទៀត​ទៀត​ជាច្រើន​ប្រភេទ ឃើញថា​សុទ្ធសឹងតែ​ខូចគុណភាព ហួស​កាលបរិច្ឆេទ ហើយ​ត្រូវបាន​ម្ចាស់ បក​ហែក​ស្លាក​ចោល បន្លំ​បិទ​ស្លាក កាលបរិច្ឆេទ​ថ្មី ទាំងអស់ ។​

​ថ្នាំ​កសិកម្ម​ជាច្រើន​មុខ ដែល​ខូចគុណភាព​ទាំងអស់ ក្រោយពី​គណៈកម្មាការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ រកឃើញ ត្រូវបាន​ឃាង់​រក្សាទុក នៅ​មួយកន្លែង មិន​អនុញាតិ​ឲ្យ ចរាចរ​ចែកចាយ ដែល​បង្ក​ឲ្យ​ផលប៉ះពាល់ ទាំង​សុខភាព​មនុស្ស ទាំង​ផលដំណាំ ហើយ​ទីតាំង​ខាងលើ ត្រូវបាន​តុលាកា​សម្រេច​បិទទ្វារ​រក្សាទុក ស្ថិតក្នុង​ការត្រួតពិនិត្យ​របស់​ស្ថា​ប័ណ​តុលាកា និង​ថ្នាំ​គ្រប់មុខ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកទៅ​ធ្វើតេស្ត ពិសោធន៍​៕