សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​លក់​គ្រឿងបន្លាស់​ត្រាក់ទ័រ​៣​កន្លែង​រកឃើញ​ផលិតផល​ក្លែងក្លាយ​២៦​មុខ​

281
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​សហការ ជាមួយ កម្លាំង នគរបាល​ប្រយុទ្ធ ប្រឆាំង ផលិតផល ក្លែងក្លាយ​បាន​ចុះ ត្រួតពិនិត្យ ទីតាំង លក់ គ្រឿងបន្លាស់ ត្រាក់ទ័រ ចំនួន ៣ កន្លែង​នៅ ក្នុង ក្រុង បាត់ដំបង តាម បណ្តឹង របស់ ក្រុមហ៊ុន Siam Kubota Corportation Company Limited កាលពី ថ្ងៃ ទី ៨ ខែសីហា ឆ្នាំ ២០១៩ ។

​លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យដឹងថា​ក្រោយពី​ទទួល​ពាក្យ​បណ្ត​ង​របស់​ក្រុមហ៊ុន​Siam Kubota Corportation Company Limited​រួចមក​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​មួយ​ចំនួន​ចុះ​សហការ​ជាមួយ​សមត្ថកិច្ច បាន រក ឃើញ ផលិតផល ក្លែងក្លាយ ជា គ្រឿងបន្លាស់ ចំនួន ២៦ មុខ ។

ផលិតផល ក្លែងក្លាយ ទាំងនោះ ត្រូវ បាន ដកហូត យក រក្សា ទុក នៅ ស្នងការដ្ឋាន នគរបាល ខេត្ត ចំនួន​។​១ ចំណែក និង ៣ ចំណែក ទៀត ត្រូវ បាន យក ទៅ រក្សា ទុក នៅ លេខាធិកា ដ្ឋា ន គ . ប . ផ . ក ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​រូប​ថ​តៈ​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ ទីតាំង លក់ គ្រឿងបន្លាស់ ត្រាក់ទ័រ ៣ កន្លែង រក ឃើញ ផលិតផល ក្លែងក្លាយ ២៦ មុខ នៅ​ក្រុង បាត់ដំបង​