សមត្ថកិច្ច​ជួយ​អន្តរាគមន៍​យ៉ាង​ដុតដៃដុតជើង ក្នុងករណី​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក​

315
ចែករម្លែក

ដោយ: គ្រី សម្បត្តិ +ម៉ា​រ៉ា / ភ្នំពេញ: អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បាន​ជួយ​អន្តរាគមន៍​យ៉ាង​ដុតដៃដុតជើង ក្នុងករណី​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក​ដ៏​ធំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ នា​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុគ្គលិក​រោងចក្រ​ផលិត​ពូក​ខាងលើ កំពុងតែធ្វើការ​ដូច​ស​ព្វ​ដង បន្ទាប់មក​គេ​សង្កេតឃើញ​មាន​ទុសេ​ចរន្តអគ្គិសនី​ពី​កា​ប៊ិន​ភ្លើង ក្នុង​រោងចក្រ​។ ក្នុងអំឡុង​ពេលនោះ បុគ្គលិក​កំពុងតែធ្វើការ​ក៏បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ដែរ តែ​មិនអាច​គ្រប់គ្រង​ស្ថាន​ការ​បាន ទើប​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មកជួយ​បាញ់​ពន្លត់​។​

​សេចក្ដីរាយការណ៍​បាន​បន្តថា ទោះជា​យ៉ាងណា ក្នុងស្ថានភាព​អគ្គិភ័យ​ខាងលើនេះ កម្លាំង​ជំនាញ​មានការ​ពិបាក​បន្តិច ក្នុង​ការបាញ់​ពន្លត់ ព្រោះ​ទីតាំង​នេះ ប្រក់​ដំបូល​ស័ង្កសី និង​បាន​ផលិត​ជា​ពូក ងាយ​នឹង​ឆេះ​ឆាប់រហ័ស ទើប​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​ខាងក្នុង​ស្ទើរ​ទាំងស្រុង​។​

​ករណី​អគ្គិភ័យ​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មនុ​ស្សនា​ម្នាក់​រងរបួស​នោះឡើយ ហើយ​ចំពោះ​ឡានទឹក​ពន្លត់​អគ្គិភ័យ​បានមកពី​អង្គភាព​ផ្សេងៗ​គ្នា មក​ធ្វើ​ការបាញ់​ពន្លត់ ។​

​ព័ត៌មាន​លំអិត ក្រុមការងារ​កាសែតរ​ស្មី​កម្ពុជា នឹង​ជម្រាបជូន​នាពេល​ក្រោយ​៕ ល​

#