សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​មន្ត្រីនគរបាល​ម្នាក់​រកស៊ី​ដឹកឈើ​ល្មើសច្បាប់​នៅ​ខេត្តក្រចេះ​

814
ចែករម្លែក

ដោយៈ​សេង​ឃួន​/​ក្រចេះ៖មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ពៅ​ដ៏​មាន​ឥទ្ធិពល​ខ្លាំងខ្លា​ដែល​គេ​ស្គាល់​ជា​មន្ត្រី​នរគ​បាល​ខេត្ត​ត្បូងឃ្មុំ​សមត្ថកិច្ច​ជំនាញ​រអារ​ក្នុង​កាប​ង្ក្រា​មេ​ឈ្មួញ​រូបនេះ​។​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ម្នាក់នេះ​តែងតែ​ដឹកឈើ​យ៉ាង​អាណាធិបតេយ្យ​នៅ​ខេត្តក្រចេះ​ត្រូវបាន​គេ​ស្គាល់​ជាម​ន្ត្រី​នរគ​បាល​ខេត្ត​ត្បូងឃ្មុំ​ដែល​មន​ឈ្មោះ​”​ពៅ​”​។​មេ​ឈ្មួញ​រូបនេះ​ដោយមាន​ភារកិច្ច​ជា​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ​ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្តក្រចេះ​ពុំ​ហ៊ាន​លូកដៃ​បង្ក្រាប​នោះទេ ។​

​ប្រភព​ដដែល​បាន​បន្តថា​នៅក្នុង​ជំនួញ​ឈើ​ខុសច្បាប់​របស់​មន្ត្រីនគរបាល​រូបនេះ គឺ​គេ​មាន​ដៃគូ​ដ៏​ល្ប​ម្នាក់ទៀត​”​ជា​អ្នកសារព័ត៌មាន​ប្រចាំ​
​ខេត្តក្រចេះ​ហើយ​ជា​ចាងហ្វាង​កាសែត​ដែរ​”​អ្នក​ទាំង​ពីរបាន​ចាប់​ដៃគូ​នឹង​គ្នា​ក្នុងការ​ប្រកបរ​បរក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ជិត​១០​គ្រឿ​បានធ្វើ​ចរាចរ​ឈើ​ដោយ​មិន​ខ្វាយខ្វល់​ពី​ទង្វើ​ខុសច្បាប់​ឡើយ​។​

​ប្រភព​បាន​បន្តទៀតថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងអស់នោះ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​ពី​ស្ទឹងត្រែង​រួច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងអស់នេះ​ឆ្លងកាត់​ខេត្តក្រចេះ​បន្តទៅ​លក់​នៅ ខេត្ត​ត្បូងឃ្មុំ​នឹង​ព្រៃវែង​ដោយ​រលូន​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​ព្រៃឈើ​ក្រចេះ​មួយចំនួន រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជួយ​សម្រួល​បើកផ្លូវ ជាពិសេស​”​មាន​អ្នកសារព័ត៌មាន​ហើយ​គាត់​ជា​ចាងហ្វាង​កាសែត​ប្រចាំ​ខេត្តក្រចេះ​” តែងតែ​មើលផ្លូវ​ឲ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ស្ទើ​រាល់​យប់​។​

​ជាក់ស្តែង​កាលពី​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នេះ​មាន​ក្បួន​រថយន្ត​របស់​មេ​ឈ្មួញ​ឈ្មោះ​ពៅ​ជា​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ​បានធ្វើ​ចរាចរ​ណ៏​ដឹកឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​យ៉ុង​មាន​ចំនួន​ជិត​១០​គ្រឿង​យ៉ាង​រលូន​លើ​ដង​ផ្លូវជាតិ​លេខ​៧​។

ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា​ជាមួយនិង​សកម្មភាព​ខាងលើនេះ​អាច​ដំណើរការ​ទៅបាន​ដោយមាន​ឈ្មោះ​”​ពៅ​ជាម​ន្ត្រី​នរគ​បាល​ខេត្ត​ត្បូងឃ្មុំ​”​ជិះឡាន​រត់ការ​(​បង់លុយ​)​ជួប​ជាមួយនិង​សមត្ថកិច្ច​ជាមុនសិន​គឺ​ពួកគេ​នៅ​អង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយ​ដាក់​ក្នុង​ហោប៉ៅ​ជា​ថ្នូរ​ទៅ​និង​ការបើកផ្លូវ​ក្នុងការ​ចរាចរណ៍​ឈើ​ម្តងៗ​របស់​ឈ្មួញ​នោះ​តែម្តង​។​

ក្នុងនោះ​ក៏​មិនដែល​មន្ត្រី​ជំនាញ​ស្រុក​សំបូរ​ស្រុក​ចិត្រ​បុរី​នឺង​ស្រុក​ឆ្លូង​ចុះបង្ក្រាប​ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ល្មើសច្បាប់​យ៉ាង​អាណាធិបតេយ្យ​របស់​មេ​ឈ្មួញ​ឈ្មោះ​(​ពៅ​ជា​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ​)​ម្តងណា​ឡើយ​។​

ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ​ភ្នា​ក់​កាសែត​រស្មី​កម្ពុជា​ប្រចាំ​ខេត្តក្រចេះ​មិនទាន់មាន​ការបំភ្លឺ​ពី​មន្ត្រី ជំនាញ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ស្រុក​សំបូរ​នឹង​ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង​ខេត្តក្រចេះ​ជុំវិញ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​នៅឡើយ​ទេ​។​

​ចំណែក​លោក​អ៊ឹង​ស៊ីណា​ង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​កាសែត​រស្មី​កម្ពុជា​ក៏បាន​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ​ពី​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ខាងលើ​នេះដែរ​តែ​លោក​ប្រាប់ថា​លោក​អត់​បានដឹង​ទេ​៕S/

​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​មន្ត្រីនគរបាល​ម្នាក់​រកស៊ី​ដឹកឈើ​ល្មើសច្បាប់​នៅ​ខេត្តក្រចេះ​

#