សមត្ថកិច្ច​ដុតបំផ្លាញ​ចោល​រថយន្ដ​បា​កុង​ចំនួន​២​គ្រឿង​ឈ្មួញ​លាក់ទុក​នៅ​ស្រុក​ស្នួល​

485
ចែករម្លែក

ដោយ​: សេង​ឃួន​
​ក្រចេះ​:
កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ដឹកនាំ​ដោយ​លោក សាន្ត ប៉ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ បាន​ដឹកនាំ​កម្លាំង​អាវុធ​ប្រតិបត្តិ​ការដុត​បំផ្លាញ់ចោល​រថយន្ដ​បា​កុង​ចំនួន​២​គ្រឿង ដែល​ក្រុម​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​

​លោក ឡុង យឹ​ង មេបញ្ជាការរង​អាវុធហត្ថ​ខេត្តក្រចេះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៩​ឲ្យ​ដឹងថា កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​សហការ​ជាមួយ អាវុធហត្ថ​ស្នាក់​សន្តិសុខ​៧០៧ កម្លាំង​អាវុធ​ហ​តុ​ស្រុក​ស្នួល អាវុធហត្ថ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ បាន​រុករក​ប្រទះឃើញ​រថយន្ដ​បា​កុង​សម្រាប់​ស្ទួ​ច​ឈើ​ចំនួន​២​គ្រឿង របស់​ក្រុម​ឈ្មួញ​ដែល​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ឥឡូវនេះ​ត្រូវបាន​ដុតបំផ្លាញ​ចោល​ចប់សព្វគ្រប់​ហើយ​។​

​លោក​ក៏​បញ្ជាក់ទៀតថា ការដុត​រថយន្ដ​បំផ្លាញចោល​នេះ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ របស់​គណកម្មការ​ជាតិ​ដើម្បី​ទុបស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធ​ម៍​ជាតិ និង​យោងតាម​បទបញ្ជា របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោពល​ខេ​មរ​ភូមិ​ន្ត មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធ​ម៍​ជាតិ​៕ ល​