សមត្ថកិច្ច​នគរបាល​ខេត្ត​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​ ​ញៀន និង​ប្រើប្រាស់​ស្រី​ប្រុស​៤​នាក់​

494

(​កំពង់ស្ពឺ​)៖ នគរបាល​ខេត្ត សហការ​ជាមួយ​ក្រុង​ឃាត់ខ្លួន​មុខ​​សញ្ញា​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​៤​នាក់ នៅ​ចំណុច​​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ​ឆ្នាំ​២០១៧​។​

​លោក ទឹម ឡេង ប្រធាន​ក​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យដឹងថា ​ការចុះ​បង្ក្រាប​នេះ បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​និង​អ្នកប្រើប្រាស់​ស្រី​ប្រុស​៣​នាក់​មានឈ្មោះ ចិន ឫទ្ធី ​អាយុ​២៩​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​។ ប្រភព​បាន​​បន្តថា ចំណែក​បីនាក់ ១.​ឈ្មោះ​សេង ជេ​ម​ម៉ី ភេទ​ប្រុស​អា​​យុ​២១​ឆ្នាំ ២.​ឈ្មោះ អ៊ុំ វ​ណ្ណី ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​៣.​ឈ្មោះ ឆាយ ខួច ភេទ​ស្រី អាយុ​១៨​ឆ្នាំ នាក់​ទាំងបី​ស្នាក់​​នៅ​បន្ទុប​ផ្ទះជួល ស្ថិត​ក្នុងភូមិ​សំបួរ​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ការបង្ក្រាប​នេះ ដកហូត​បាន​គ្រឿង​១​កញ្ចប់​​សម្ភារៈប្រើប្រាស់​មួយចំនួន ក្នុងនោះ​មាន​ដាវ​កែច្នៃ​មួយ​ដើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ កំពុង​ឃុំខ្លួន និង​សាកសួរ​​នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕L ​ដោយ​៖ សុខ​សុ​ភ័​ណ្ឌ​