សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ចាប់ខ្លួន​ជន​លួច​ម៉ូតូ​និង​ទូរស័ព្ទ​

86
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កម្លាំង​នគរបាល​ស្រុក​បរិបូរ​បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​ពីបទ​លួច​ម៉ូតូ​និង​ទូរស័ព្ទ​។​ប៉ូលិស​បានឱ្យដឹង​ថាជ​ន​សង្ស័យ​ឈ្មោះ​សឿង​សំណាង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំមាន​ទីលំនៅ​ក្នុង​ឃុំ​ត្បែងខ្ពស់​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង ។​

​ប៉ូលិស​បានឱ្យដឹង​ទៀតថា ជនសង្ស័យ​បាន​លួច​ម៉ូតូ ម៉ាក Honda CBR ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ១​គ្រឿង​និង​ទូរស័ព្ទដៃ​ម៉ាក​IPhone5​ពណ៌​ស​១​គ្រឿង​របស់​ឈ្មោះ​សុខ​ពិ​ដិ​ដ្ឋ​នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​នៅក្នុង​ភូមិ​អូរ ឃុំ​ពន្លៃ​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​យប់​ថ្ងៃទី​៨ ឈានចូល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ។

​ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរណ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/​

#