សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​តម្រុយ​នៃ​ការបាត់​ខ្លួន​ស្ត្រី​បរទេស​ម្នាក់​នៅលើ​ដែន​កោះរ៉ុង​នៅឡើយ​

159
ចែករម្លែក

​ដោយ​៖​វ​ណ្ណះ​/​ព្រះសីហនុ​៖​ការបាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យក្មេង​ម្នាក់​នៅលើ​ដែន​កោះកុង​សន្លឹម​ស្ថិតក្នុង​ក្រុង​កោះរ៉ុង​ខេត្ត​ព្រះសីហនុ​នៅ​ជា​អាថ៌កំបាំង​នៅឡើយ​បើ​គិតពី​ថ្ងៃ​បាត់​ខ្លួន​មក​រយៈពេល​៤​ថ្ងៃ​ហើយ​។​មន្ត្រីរដ្ឋបាល​ក្រុង​កោះរ៉ុង​បានឱ្យដឹងថា​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​ការស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​មួយរូប​ដែល​បាត់​ខ្លួន​នៅលើ​កោះរ៉ុង​នោះ​មិនទាន់​ប្រទះឃើញ​នៅឡើយ​។​សូម្បីតែ​តម្រុយ​អ្វី​បន្តិច​ក៏​មិន​ទទួល​បានដែរ ។​

​ទោះជា​យ៉ាងនេះ​ក្តី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​គ្រប់ផ្នែក​រួមជាមួយ​ក្រុម​អ្នក​ស្ម​គ្រ័​ចិត្ត​ផង​កំពុង​ធ្វើ​ប្រតិបត្តិ​ការស្វែងរក​បន្ត​ដោយ​ថ្មើរជើង​នៅលើ​ដីគោក​ក្នុង​តំបន់​ព្រៃភ្នំ​ផង​។​ក្នុងនោះ​មានការ​ប្រើប្រាស់​កាមេរ៉ា​ពីលើ​អាកាស​ហើយ​នៅក្នុង​ទឹក​ក្បែរ​ឆ្នេរសមុទ្រ​ក៏មាន​ក្រុម​អ្នក​មុជទឹក​ស្វែងរក​ផងដែរ​។

​រំលឹកថា​ស្ត្រីជន​បរទេស​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះ​AmeliaBambridge​អាយុ​២១​ឆ្នាំ​ដែល​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់ថា​បាន​បាត់​ដំណឹង​ក្នុងភូមិ​សាស្ត្រ​ក្រុង​កោះរ៉ុង​ចាប់ពី​វេលា​ម៉ោង​ជិត​៤​ទាបភ្លឺ​ថ្ងៃទី​២៤​តុលា​២០១៩​។​មិនទាន់​ដឹងថា​ជាការ​វង្វេង​ដូច​ករណី​ជនបរទេស​ខ្លះ​ធ្លាប់​វង្វេង​បាត់​ក្នុងព្រៃ​លើ​កោះ​កន្លងមក ឬ​ដោយហេតុ​ការណ៍​ណាមួយ​នៅឡើយ​៕S/​