សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ១២នាក់

107
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: កម្លាំង​សមត្ថកិច្ច​គោលដៅ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និង​បទល្មើស ព្រហ្មទណ្ឌ ត្រង់ចំណុច​ភូមិ​សាមគ្គី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ ម៉ោង​១០ និង​១០​នាទី ធ្វើការ​ត្រួតពិនិត្យ មធ្យោបាយ​ធ្វើដំណើរ ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹក​ម៉ូ​ត្រ ស្វែងរក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន (+) ជា​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទាំង ២ នាក់ មានឈ្មោះ ផន សុ​អាន ភេ ទ ប្រុស អាយុ ១៧ ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​អ​ង្គុ​ញ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត និង​ឈ្មោះ ឃៅ រដ្ឋា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត និង​ដកហូត​សម្ភារ​វត្ថុតាង​រួមមាន​៖ ម៉ូតូ ០១ គ្រឿង ទូរស័ព្ទដៃ ០២ គ្រឿង​។​

​ប្រភព​ដដែល​បានឱ្យដឹងថាៈ​បន្ទាប់មក​ជនសង្ស័យ​បាន​ឆ្លេ​ី​យ​សារភាព​ពី​បក្សពួក​របស់ខ្លួន នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ១៥​និង​១០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​តា​យាន បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ១០ នាក់ បន្ថែមទៀត​ដែល​ស្នាក់នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ជនសង្ស័យ មានឈ្មោះ​៖ ១-​ឈ្មោះ ឃ្លាំង ភី​ពិសិដ្ឋ ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ២-​ឈ្មោះ កុយ ធឹ​ម​ថៃ​ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ​, ៣-​ឈ្មោះ ស៊ុន សេង​ហាក់ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​, ៤-​ឈ្មោះ​ឈឿន រដ្ឋា​ម៉ា​ន្នី​ខាំ​ឈី​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ៥-​ឈ្មោះ ស ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ​, ៦-​ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ​, ៧-​ឈ្មោះ ហុន យុ​ត ភេទ ប្រុស អាយុ ២០ ឆ្នាំ​, ៨-​ឈ្មោះ ម៉េ​ន សំណាង​ហៅ​ពៅ ភេទ​ប្រុស អាយុ ២២ ឆ្នាំ​, ៩-​ឈ្មោះ ពេជ្រ សុផាត ភេទ ប្រុស អាយុ ១៨ ឆ្នាំ​, និង​១០-​ឈ្មោះ មាស សំភាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំ​។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​នគរបាល​ធ្វើការ​ដកហូត​សម្ភារ​វត្ថុតាង​រួមមាន​៖ -​ម៉ូតូ​ចំនួន ០៤ គ្រឿង​, -​ទូរស័ព្ទដៃ ០៤ គ្រឿង​, -​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ០៣ ដើម​, -​ដែក​អក្សរ​T ចំនួន ០១, – សម្ភារ​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយចំនួនទៀត​។ ជនសង្ស័យ​ទាំង​១២ នាក់ កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕