សមត្ថកិច្ច​បង្ក្រាប​ចាប់​ជនសង្ស័យ​២​នាក់ រួមជាមួយ​ថ្នាំញៀន​

533
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​អន្តរាគមន៍ ខណ្ឌ​ពោធិ​សែន​ជ័យ រួមជាមួយ​កម្លាំង​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់ខ្លួនបាន​និង ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ ។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​រសៀល ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ទី​១ ឈ្មោះ រស់ រិទ្ធី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​២ ឈ្មោះ អួន សិទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់​ថ្នាំញៀន ស្នាក់នៅ​ភូមិ ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន ចំនួន​២​កញ្ចប់​ធំ ៣​កញ្ចប់​ធំ​ល្មម និង​១៩​កញ្ចប់​តូច ឧបករណ៍​សម្រាប់​កាច់​សោ​ម៉ូតូ​ផងដែរ​។​ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី ៕S/​

សមត្ថកិច្ច​បង្ក្រាប​ចាប់​ជនសង្ស័យ​២​នាក់ រួមជាមួយ​ថ្នាំញៀន​