សមត្ថកិច្ច​បង្ក្រាប​ជន​សកម្ម​ចែកចាយ​គ្រឿងញៀន​២​នាក់ និង​ថ្នាំ​៦​កញ្ចប់​

692
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បងធំ​សកម្ម​ខាង​ដើរ​ចែកចាយ​គ្រឿងញៀន​ក្នុងភូមិ​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​កង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅតាម​ផ្លូវលំ ច្រកចូល​ក្រុមហ៊ុន​ផែស្ងួត​អូរ​លែរ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​លោក ម៉ន វុ​ធី អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ជា​មុខសញ្ញា​សកម្ម​ដើរ​ចែកចាយ​គ្រឿងញៀន ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៦​កញ្ចប់ ក្នុងនោះ​១​កញ្ចប់​ធំ​។ ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​ជា​មធ្យោបាយ ជិះ​ដើរ​ចែកចាយ​ថ្នាំញៀន ចំនួន​២​គ្រឿង មួយគ្រឿង ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 16454 និង​មួយគ្រឿង​ម៉ាក ECETER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​មិន​ប្រក្រតី ភ្នំពេញ 1FQ-9816​។​

​ក្រោយ​ចាប់ខ្លួនបាន ជនសង្ស័យ​រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​នាំទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​

#