សមត្ថកិច្ច​បង្ក្រាប​ទូក​ដឹកឈើ​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប​នៅ​ស្រុក​ឆ្លូង​

602
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ ធ្វើការ​បង្ក្រាប​ទូក​ដឹកឈើ​ល្មើសច្បាប់​ជាច្រើន​ម៉ែត្រគូប ស្ថិតនៅ​ឃុំ​ព្រែក​សា​ម៉ាន ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការបង្ក្រាប​ទូក​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​នេះ ដោយ​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មាន​ទូក​មួយគ្រឿង ផ្ទុក​ឈើ​ពេញ​ទូក​តាម​ដង​ទន្លេមេគង្គ ហើយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង ដោយ​សម្របសម្រួល​ពី​លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ ទើប​ឃាត់​បាន​ទូក ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​ដែល​ផ្ទុក​ឈើ​ជាច្រើន​ម៉ែត្រគូប ហើយ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង​បាន​បញ្ជាក់ថា ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​លេខ​១ និង​លេខ​២(​គ្រឿងផ្ទះ​)​។ ប​ច្ចុ​ប្ប​ន្ម​នេះ ទូក​និង​ឈើ​ល្មើសច្បាប់​យក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង ដើម្បី​ធ្វើការ​វាស់វែង​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ល​

#