បង្ក្រាប​បទល្មើស​ជលផល​ទ្រង់ទ្រាយ​ធំ ​រឹបអូស​វត្ថុតាង​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​

213
ចែករម្លែក
ដុតបំផ្លាញ​ឧ​បករ​នេសាទ​ខុសច្បាប់​នៅ​ស្រុក​ឆ្លូង​

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​÷​កម្លាំង​ជំនាញ​ជលផល​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ ស្រុក​ឆ្លូង ដឹកនាំ​ដោយ​លោក ភួង ទីណា នាយរង​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ បាន​ចុះបង្ក្រាប​បទល្មើស ជលផល​ទ្រង់ទ្រាយ​ធំ​នៅ​ទំនប់​ស្រែ​អាង ស្រែ​ផល បឹង​កូន​សត្វ ស្ថិតនៅ​ក្នុងភូមិ​ល្វា​ធំ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។​

​លោក ម៉ុក ពន្លក នាយរង​ខ​ណ្ឌ​ជលផល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​ កម្លាំង​ជំនាញ​ជលផល​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ឆ្លូង ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​និង​ធ្វើ​ការរុះរើ​បំផ្លាញចោល​ឧបករណ៍​ណ​រ៉ាវ​ចំនួន​៥​ខ្សែ​មាន​ប្រវែង​១៥០០​ម៉ែត្រ លប​ណ​រ៉ាវ​ចំនួន​១៥​គ្រឿង ក្រឡា​ទំហំ​៣​សម របាំង​ប្រួល​ល្បៃ​មុង​ចំនួន​២​ខ្សែ ប្រវែង​២០០​ម៉ែត្រ ,​លូ​ស្បៃ​ម៉ុង​ចំនួន​៤​មាត់​លូ​,​បង្គោល​ចម្រឹង​ឬ​ស្សី​ចំនួន​២៤០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ​ជាង​៥០​គីឡូក្រាម​។​

​លោក​នាយរង​បាន​លើកឡើងថា ក្នុងនាម​រដ្ឋបាល​ជល​ផល​ក៍​ដូច​រូបលោក​ផ្ទាល់ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ជាពិសេស​បងប្អូន​ប្រជា​នេសាទ នៅ​ឃុំ​ព្រែក​សា​ម៉ាន់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង កុំប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ឧបករណ៍​នេសាទ​ស្បៃ​ម៉ុង ឧក​រណ៍ល​បណ​រ៉ាវ ដែល​ច្បាប់​ហាមឃាត់ និង​ប្រើ​ឧបករណ៍​ឆក់ត្រី នៅក្នុង​បឹង​ប្រា និង​បឹង​កូន​សត្វ ដែល​ស្ថិតនៅ​ឃុំ​កញ្ជរ ហើយ​លោក​សំណូមពរ​ឲ្យ​បងប្អូន​ឈប់​ជាបន្ទាន់ ព្រោះ​បឹង​ប្រាំង​ជា​តំបន​អភិរក្ស ។សា​ម៉ាន់ និង​ឃុំ​កញ្ជរ ដែល​កំពុងធ្វើការ​អភិរក្ស​នៅ​ប​ច្ចប្ប​ន្ន​នេះ ។​ហើយ​ប្រសិន​បងប្អូន​មិន​ប​ញ្ឈប់នូវសកម្មភាពនេសាទ​ខុសច្បាប់​ទាំងអស់នេះ​ទេ ថ្ងៃ​ណាមួយ​បងប្អូន នឹង​ទទួលទោស​ទៅ​ច្បាប់​ តាមរយៈ​ការឃាត់​ចាប់​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​។​

​លោក​ក៏​សំណូ​ម​ពរដ​ល់ហគ​មន៍​នេសាទ នៅ​តំបន់រ​នោះ ឲ្យ​ផ្ដល់​ព័ត៌​មាន​ឲ្យ​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត​ដើម្បី​ធ្វើការ​ប​ង្រា​ប​ឲ្យ​ទាន់ពេល ធ្វើយ៉ាងណា​ត្រូវ​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ ប៉ុស្តិ​រដ្ឋបាល​ឃុំ ជាមួយ​អាជ្ញាធរ​ឃុំ ភូមិ ព្រមទាំង​ប្រជា​ការពារ សូម​ឲ្យ​កិច្ចសហការ​រវាង​គ្នា និង​គា​ឲ្យ​ខ្ជាប់ខ្ជួន ជានិច្ច​ជា​កាល​ដើម្បី​ចុះជួយ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល ។​លោក​ក៍​សូម​ថ្លែង​អំណ​អរគុណ​ដល់​គណៈបញ្ជាកា​រ​ឯកភាព​គ្រប់​ស្រុក ដែល​តែងតែ​សហការ​ជាមួយ​ស្ថា​ប័ន​ជំនាញ​ជលផល និង​ស្ថា​ប័ន​នានា​ដើម្បី​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​មាន​ប្រសិទ្ធភាព​ខ្ពស់​៕Ha