សមត្ថកិច្ច​បង្ក្រាប​ផ្ទះ​បើក​ល្បែងភ្នាល់​បាល់​តាម​អ៊ីនធឺណិត​ឃាត់ខ្លួន​​៣​នាក់​

489
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បង្ក្រាប​ផ្ទះ​កំពុងបើក​ល្បែងស៊ីសង​ភ្នាល់​បាល់​តាម​អ៊ីនធឺណិត​ជាក់ស្តែង​។​ក្នុងនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​(​ប្រុស​២​នាក់​)​នៅ​ចំណុច​ផ្ទះ​លេខ​១០១៨​ផ្លូវជាតិ​លេខ​៥​ក្រុម​៥​ភូមិ​មិត្តភាព​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ល្ងាច​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩ ។​

លោក​វរសេនីយ៍ទោ គល់ យី អធិការដ្ឋាន​នគរបាល​ខណ្ឌ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ​អន់ តុលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល នៅ​ខណ្ឌ​សែន​សុខ​។​ទី​២-​ឈ្មោះ​សារិទ្ធ រដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ជ្រោយចង្វារ​និង​ទី​-​ឈ្មោះ​ពៅ​សំអន​ភេទ​ស្រី​អាយុ​២១​ឆ្នាំ​ស្នាក់នៅ​ឃុំ​វាល​ធំ​ស្រុក​ល្វាឯម​កណ្តាល​។​

​សម្ភារៈ​ដកហូត​រួមមាន​៖​កុំព្យូទ័រ​១២​គ្រឿង​,​ទូរទស្សន៍​១​គ្រឿង​,​ក្រដាស់​ភ្នាល់​បាល់​១២​សន្លឹក​,​ប្រាក់​ដុលារ​២០,​ប្រាប់​រៀល​២០​ម៉ឺន​រៀល​។​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​