សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​សេរី​ទំនើប​មួយគ្រឿង​ដឹកឈើ​ប្រណីត​ខុសច្បាប់​នៅ​ស្រុក​ចិត្រ​បុរី​

908
ចែករម្លែក

​(​ក្រចេះ​)៖​កម្លាំងចម្រុះ​បង្ក្រាបបាន​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ដឹកឈើ​ប្រណីត​ខុសច្បាប់​ដែល​ឈ្មួញ​ឈើ​បម្រុង​ដឹក​លោតឆ័ត្រ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​
​ប្រតិបត្តិការ​ប​ង្គ្រា​ប​នេះ​ធ្វើឡើង នៅតាម​ដងផ្លូវ​មាត់ទន្លេ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​នេះ​។​

​លោក ទ្រី ម៉េង​លាង​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹងថា កម្លាំង​ចូលរួម​សហការ បង្ក្រាប​រថយន្ដ​មួយគ្រឿង​នោះ រួមមាន​៖​កម្លាំងយោធា​ខេត្ត អាវុធហត្ថ​ស្រុក​ចិត្រ​បុរី និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ​។​​លោក​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន បន្ដថា រថយន្ដ​មួយគ្រឿង​នោះ​ដឹកឈើ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់ ខេត្តក្រចេះ បម្រុង​យកទៅលក់ នៅ​ប្រទេស​វៀតណាម តែ​មិនទាន់​ដល់​គោលដៅ ត្រូវ​កម្លាំងចម្រុះ​ធ្វើការ​បង្ក្រាប​បានតែ​បានតែ​ម្ដង​។​

​លោក មី វុទ្ធី​នាយ​សង្កាត់រដ្ឋបាល​ព្រៃ​ថ្ម​គ្រែ​បានឱ្យដឹងថា ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​ប្រណីត តែ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ដា​ស់​រថយន្ដ​ទេ​ព្រោះ​ក្រោយពី​សមត្ថកិច្ច​ឃាត់​រថយន្ដ​ជាប់​ម្ចាស់​រថយន្ដ​បើកទ្វា​រថយន្ត ​រត់​តែម្ដង ហើយ​ឈើ​និង​រថយន្ដ​ត្រូវ កម្លាំង​របស់លោក​យកទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​ដើម្បី​ធ្វើការ​វាស់វែង
​កសាង​សំណុំរឿង​តាម​នីតិវិធី​របស់​រដ្ឋ​បាល​ព្រៃឈើ​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​សេរី​ទំនើប​មួយគ្រឿង​ដឹកឈើ​ប្រណីត​ខុសច្បាប់​នៅ​ស្រុក​ចិត្រ​បុរី​(រូប៖វ៉េបសាយ)

#