សមត្ថកិច្ច​បង្ក្រាប​រថ​យន្ដ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៣​គ្រឿង​នៅ​ខេត្តក្រចេះ​

622

(​ក្រចេះ​)៖​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៣​គ្រឿង​នៅ​ចំណុច​ស្ពាន​ពាម​ទេ​ស្ថិតក្នុង​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​។​ជាពិសេស​សាំ​យ៉ុង​ដឹកឈើ​ល្មើសច្បាប់​ទាំងនេះ​តែងតែ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បង្ក​ភាពភ័យខ្លាច​ដល់​ពលរ​ដ្ឋ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹងថា​កម្លាំងចម្រុះ​ចូលរួម​បង្ក្រាប​រួមមាន​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាលរ​ការ​កណ្ដាល​នឹង​មន្ត្រី​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​ឃាត់​បាន​រថយន្ដ​ដឹកឈើ​ល្មើ​ច្បាប់​ចំនួន​៣​គ្រឿង​។​

មន្ត្រី​អាវុធហត្ថ​រូបនោះ​បន្ដទៀតថា រថយន្ដ​ទាំង​៣​គ្រឿង​នោះ​ដឹកឈើ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ។​តែ​មកដល់​ស្រុក​ចិត្រ​បុរី​ត្រូវ​មន្ត្រី​អាវុធហត្ថ​ស្រុក​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាម​បង្ក្រាប​តាំងពី​ស្រុក​ចិត្រ​បុរី​រហូតមកដល់​ចំនុច​ស្ពាន​ពាម​ទេ​ក្រុង​ក្រចេះ​ទើប​បង្ក្រាប​រថយន្ដ​ទាំង​៣​គ្រឿង​នោះបាន​តែម្ដង​។​

​លោក​ម៉ី​វុទ្ធី​នាយ​សង្កាត់រដ្ឋបាល​ព្រៃ​ឈេ​ី​ថ្ម​ក្រែ​បាន​បញ្ជាក់ថា​ជា​ឈើ​អារ​ប្រភេទ​លេខ​១​និង​លេខ​២​ហើយ​កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង​រួចហើយ​មាន​ចំនួន​ជិត​៥​ម៉ែត្រគូប​។​បច្ចុប្បន្ន​ឈើ​និង​រថយន្ដ​ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធិ​រដ្ឋបាល​ព្រៃឈើ​បន្ត​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​បង្ក្រាប​រថ​យន្ដ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៣​គ្រឿង​នៅ​ខេត្តក្រចេះ​