សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ពីរ​គ្រឿង​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ចិត្រ​បុរី​

618

(​ក្រចេះ​)៖​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​និង​ហៅ​ម្ចាស់​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​មក​សាកសួរ​ពា​ក់​ព័ន្ធ​ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​។​ការឃាត់​រថយន្ត​ដឹកឈើ​នោះ​នៅ​ចំណុច កំពង់ចម្លង​តា​លុះ​ស្ថិតនៅ​ក្នុងភូមិ​តា​លុះ​ឃុំ​បុស្ស​លាវ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ពី​រសៀល​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​បានធ្វើ​ឡើង​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​ខេត្តក្រចេះ​ដឹកនាំ​កម្លាំង​ដោយ​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​ខេត្ត សហការ​ចូលរួម​មាន​កម្លាំង​នគរបាល​បាល​ខេត្ត​និង​សង្កាត់ រដ្ឋបាល​ព្រៃឈើ​កន្ទួត​។

លោក​ជា​សុភ័ក្ត្រ​បាន​ឲ្យ​ដឹងថា​មុន​និង​ឈានដល់​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ​ដោយ​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រដឹក​ឈើ​ប្រណីត​ខុសច្បាប់​និង​រថយន្ត​ម៉ាក​ស៊ាំ​យ៉ុង​ដឹកឈើ​ប្រណីត​កំពង់​ឆ្លង​នៅ​កំពង់ចម្លង​តា​លុះ​ផ្ទុក​ឈើប្រណីត​ខុសច្បាប់​ពេញ​រថយន្ត​។លោក​ក៏​ដឹកនាំ​កម្លាំង​ចុះ​ដល់​គោលដៅ​ធ្វើការ​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​និង​ហៅ​មនុស្ស​ជា​ម្ចាស់​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​មក​សាកសួរ​ផងដែរ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ម្ចាស់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​មានឈ្មោះ ចែ ស្រី​ហើយក៏​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ខេត្តក្រចេះ មាន​ទីលំនៅ​ភូមិ​រកា​កណ្តាល សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ​ខេត្តក្រចេះ​។

​ប្រភពព័ត៌មាន​ពី​លោក​ឃ្លាំង​រ័ត្ន​នាយ​សង្កាត់រដ្ឋបាល​ព្រៃ​ឈេ​ី​កន្ទួត​បាន​ឲ្យ​ដឹងថា​ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​ប្រណីត​ហើយ​កម្លាំង​របស់លោក​កំពុង​នាំយក​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ​ទៅ​រក្សាទុក​នៅ ស្ថានីយ​បណ្តុះ​កូនឈើ​ខ្សា​រ​ដើម្បី​ធ្វើការ​វាសវែង​និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់រដ្ឋបាល​ព្រៃឈើ​បន្ត​៕ ​ដោយ ៖សេង​ឃួន

ឈើ​ល្មើសច្បាប់​ដែល​សមត្ថកិច្ច​ចាប់បាន​និង​ហៅ​ម្ចាស់​រថយន្ត​ដឹកឈើ​ជាប់​ពាក់ព័ន្ធ​មក​សាកសួរ​(​រូប​៖​សេង​ឃួន​)

ឈើ​ល្មើសច្បាប់​ដែល​សមត្ថកិច្ច​ចាប់បាន​និង​ហៅ​ម្ចាស់​រថយន្ត​ដឹកឈើ​ជាប់​ពាក់ព័ន្ធ​មក​សាកសួរ​(​រូប​៖​សេង​ឃួន​)