សមត្ថកិច្ច​បង្ហាញមុខ​ក្រុមចោរ​កាច់ក​ម៉ូតូ​ក្រោយពី​បង្ក្រាបបាន​

408
ចែករម្លែក
  • 129
    Shares

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កាលពី​រសៀល​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៩​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បង្ក្រាប​និង​បង្ហាញមុខ​ក្រុម​កាច់ក​ម៉ូតូ​ចំនួន​២​នាក់​ក្នុងចំណោម​៤​នាក់​ដែល​កន្លងមក​បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ម្នាក់​ឈ្មោះ​សេង​គឹម​ហាន​ភេទ​ប្រុស​ជា​មេខ្លោង​និង​ម្នាក់ទៀត​ឈ្មោះ​យាំ​ពិចិត្រ​ហៅ​តូ​ភេទ​ប្រុស​។​ពួកគេ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង ។ ដោយឡែក​បក្ខ​ពួកគេ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​។​ប៉ូលិស​បានឱ្យដឹងថា កាលពី​ថ្ងៃទី ៣០ ខែមករា​ឆ្នាំ​២០១៩​ពួកគេ​បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​មួយថ្ងៃ​៣​ដង​។​

សមត្ថកិច្ច​បានធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​៣​ថ្ងៃ​ទើប​ឈានទៅ​ឃាត់ខ្លួន​បាន​២​នាក់​៕S/