សមត្ថកិច្ច​បង្ហាញ​ពី​ការបង្ក្រាប​ឱសថ​ជំនួយ​ផ្លូវភេទ ថ្នាំ​ស្រើបស្រាល ថ្នាំសម្រើប ជិត​ពីរ​ម៉ឺន​គ្រាប់​

1153
ចែករម្លែក
  • 359
    Shares
សមត្ថកិច្ច​បង្ហាញ​ពី​ការបង្ក្រាប​ឱសថ​ជំនួយ​ផ្លូវភេទ ថ្នាំ​ស្រើបស្រាល ថ្នាំសម្រើប ជិត​ពីរ​ម៉ឺន​គ្រាប់​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បានធ្វើ​សន្និសីទ​បង្ហាញ​ពី​ការបង្ក្រាប​ឱសថ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដូចជា ឱសថ​ជំនួយ​ផ្លូវភេទ ឱសថ​បង្កើន​អារម្មណ៍​ផ្លូវភេទ បង្កើត​ភាព​ស្រើបស្រាល ថ្នាំសម្រើប និង​ឱសថ​គ្មាន​លិខិតអនុញ្ញាត​នាំចូល ឱសថ​ហួសការ​បរិច្ឆេទ​កំណត់ និង​ឱសថ​ជ​ច្រើន​ប្រភេទ​ដែល​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​


​លោកមៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ថ្លែងថា កម្លាំង​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ បាន​ចុះ​ប្រតិបត្តិ​ការធ្វើការ​ឆេ​ក​ឆេរ​ទីតាំង​លក់​ឱសថ​សម័យបុរាណ​ចិន បី​កន្លែង នៅលើ​វិថី​ហ្សា​ដឺ ហ្គោល គឺ​បាន​រកឃើញ​ឱសថ​ដែក​មិនបាន​ចុះបញ្ជី​កា ដែល​ផុត​សុពលភាព និង​គ្មាន​ការអនុញ្ញាត និង​រកឃើញ​ឱសថ​បង្កើន​ចំណង់​ផ្លូវភេទ បង្កើន​ភាព​ស្រើបស្រាល ថ្នាំសម្រើប មាន​ទាំង​ប្រភេទ​សម្រាប់​ប្រើប្រាស់​ជាមួយ​បុរស និង​ស្ត្រី​។ ហើយ​ចំនួន​ថ្នាំ​ដែល​ពាក់ព័ន្ធ​ជាមួយនិង​ការបង្កើន​ចំណង់​ផ្លូវភេទ ១៨១៦០​គ្រាប់​។​


​លោក​បាន​បញ្ជាក់ថា ចំពោះ​ម្ចាស់​ទីតាំង​សមត្ថកិច្ច​កម្លាំង​ប្រតិបត្តិការ​ពិសេស​កំពុងតែ​កសាង​សំណុំរឿង​ទៅ​តុលាការ ហើយ​ម្ចាស់​ទីតាំង​កំពុងតែ​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​សមត្ថកិច្ច​។ ម្ចាស់​ទីតាំង​ជា​ជនជាតិខ្មែរ ដើមកំណើត​ចិន គឺមាន​ចំនួន​បី​នា​នក់​។ “​ឱសថ​នេះ យើង​កំពុងតែ​កំណត់ថា តើ​ឱសថ​នេះ​ក្លែងក្លាយ ឬក៏​វា​ផលិត​មក​របៀប​ម៉េច ដើម្បី​កំណត់​ស្ថាន​ទម្ងន់ទោស​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​នៅក្នុង​ច្បាប់​របស់​យើង​ដែលមាន​ចែង គឺថា​ទោស​ប្រើប្រាស់​ថ្នាំ​ដែល​វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ថ្នាំ​បង្កើន​ភាព​ស្រើបស្រាល ថ្នាំសម្រើប គឺ​ពិត​រកឃើញ​មែន មានទោស​ពី​៥​ឆ្នាំ រហូត​ទៅដល់​១០​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ទៅដល់ ៥០​លាន​រៀល​។ ហើយ​ករណីនេះ វា​ជា​រឿង​មួយ​ដែល​ថ្មី យើង​កំពុងតែធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ដិតដល់ ដើម្បី​ធានាថា សុខភាព​ប្រជាជន​នឹងត្រូវ​បានការ​ពារ​”​៕សរន