សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់ រួម​និង​ថ្នាំញៀន​៣​កញ្ចប់​ទៅ​តុលាការ​

881
ចែករម្លែក

(​កំពង់ស្ពឺ​)៖ កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់ រួម​និង​ថ្នាំញៀន​៣​កញ្ចប់​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជុំ ភ័ង ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ច​ន ចិន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​រោង​ចិញ្ចឹម​មាន់ ខាងលិច​ភូមិ​ធម្ម​ទ័យ ឃុំ​យុទ្ធ​សាមគ្គី​។ ជនសង្ស័យ​ទាំងពីរ​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​កំពុងតែ​ជួញដូរ ហើយ​កម្លាំង​បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​កំពុងតែ​សាកសួរ​នៅ​សាលាដំបូង​ខេត្ត​៕L ដោយ​៖ ​សុខ​សុ​ភ័​ណ្ឌ​