សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៥​នាក់​សកម្ម​ក្នុងការ​អុកឡុក​វាយ​កាប់​ប្លន់​ទៅ​តុលាកា​រ

978
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​៥​នាក់ ដែលជា​ក្រុម​សកម្ម​ដើរ​អុកឡុក បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ក្នុងសង្គម ដើរលេង​យប់ ផឹកស៊ី ចូល​ក្លឹប ល្បែង ឈានដល់​ហ៊ាន​ធ្វើ​សកម្មភាព វាយ​ប្លន់​យក​ម៉ូតូ តាមផ្លូវ ក្រោយពី​សមត្ថកិច្ច​សម​ត្ថ​កិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក ដោយ​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច នៅ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ​១ រហូតមកដល់​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ នេះ​ជនសង្ស័យ​៥​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាកា​។​

​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ ទី​១ ឈ្មោះ នុត សិត ហៅ​អា​វែង ភេទ​ប្រុស ជា​បងធំ ប្រចាំ​ក្រុម អាយុ​២១​ឆ្នាំ មុខរបរ កម្មករសំណង់ ពេល​ថ្ងៃ ពេលយប់​ដើរ​ប្លន់ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ភូមិកំណើត​ភូមិ​ព្រៃធំ ឃុំ​ព្រៃធំ ស្រុក​កំពង​រោទ៍ ខេត្តស្វាយរៀង ។ ទី​២ ឈ្មោះ សៀម វណ្ណ​រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ជាង​ពិ​ដាន ស្នាក់នៅ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​គៀន​តា​សៀវ ឃុំ​ស្វាយ​យ៉ា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ទី​៣ ឈ្មោះ សៀម វណ្ណ​រ៉ា ហៅ​ឆាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ធ្វើ​ចោរ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​គៀន​តា​សៀវ ឃុំ​ស្វាយ​យ៉ា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ ទី​៤ ឈ្មោះ ម៉ៅ ថែ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ទើប​ចូលរួម​ជា​សមាជិក​ក្រុម​ខាងលើ មាន​ស្រុកកំណើត ភូមិ ចំការ​គួ​យ ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ។ ទី​៥ ឈ្មោះ លៀប អ៊ី​សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ សមាជិក​ក្រុម​ប្លន់ ស្នាក់​នៅផ្ទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​លាន ឃុំ​រំលេច ស្រុក​សុ​ី​ធរ​កណ្តាល ខេត្តព្រៃវែង​។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មួយក្រុម​នេះ កន្លងមក​តែង​ដើរ​ធ្វើ​សកម្មភាព បង្ក​អសន្តិសុខ​ក្នុងសង្គម​ពេល​រាត្រី បើ​មាន​ឱកាសល្អ​សម្រាប់​ពួកគេ ឈានដល់​វាយ​ប្លន់​យក​ម៉ូតូ ទ្រព្យសម្បត្តិ ពី​អ្នកដំណើរ​ទៀតផង ។ ក្រុម​ជនសង្ស័យ​ខាងលើ បន្ទាប់ពី​សមត្ថកិច្ច​ខ​ណ្ឌ​ពោធិ​សែន​ជ័យ​បង្ក្រាប​ចាប់ខ្លួនបាន​បន្តបន្ទាប់ សរុប​ចំនួន​៥​នាក់​រួចមក កសាង​សំណុំរឿង​នៅ​ផ្នែក​ជំនាញ រហូតមកដល់​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ នេះ ត្រូវបាន​នគរបាល​នាំខ្លួន​ទៅ​តុលាកា ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​សម្រេច​លើ​ជោគវាសនា​របស់​ពួកគេ​៕ ល​