សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​

315
ចែករម្លែក
  • 9
    Shares

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នឹង​រក្សាទុក​នៅ​សារធាតុ​ញៀន​ជាមួយ​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយនៅ​សារធាតុ​ញៀ​នៅ​ចំណុច​ពីរ​គោលដៅ​ផ្សេងគ្នា​កាលពី​យប់​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៩​នេះ​។​
​លោក​នេ​ត​លីន​អធិការ​ក្រុង​ក្រចេះ​បាន​ប្រាប់​ឱ្យដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​គោលដៅ​ទី​១​ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។​ឈ្មោះ ហូរ ដា​រ៉ូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​តៃកុង​ឡាន​ដកហូត​វត្ថុតាង​៖​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​,​ម៉ូតូ​ចំនួន​០១​គ្រឿង​។​

​គោលដៅ​ទី​២​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​បន្តទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ ញៀន ឈ្មោះ យ៉ាន ឡង់ឌី (​ហៅ ពៅ​) ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ឈ្មោះ យាន ស្រី​មុ​ិ​ច ភេទ​ស្រី អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សា​រវែង សង្កាត់​ក្រចេះ​ដកហូត​វត្ថុតាង​៖​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​តូច​,​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​;​ថង់​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួន​,​ម៉ូតូ​ចំនួន​១​គ្រឿង ,​ទូរស័ព្ទ​ចំនួន​២​គ្រឿង​៕S/