សមត្ថកិច្ច​បញ្ជូន​ជន​លួច​ឡាន​នៅ​ឃុំ​ទ្រាស​ស្រុក​ស្វាយចេក​ទៅ​តុលាការ​ហើយ​

415
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ករណី​ជិះ​ម៉ូតូ​ពី​ថ្មពួក​មក​លួច​ឡាន​ដូច​លេងសើច​នៅ​ឃុំ​ទ្រាស​ស្រុក​ស្វាយចេក​ទីបំផុត​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​កាលពី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩ ។​
​លោក​វរសេនីយ៍​សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹងថា​: កាលពី​ចន្លោះ​ម៉ោង​១២​យប់ ដល់​ម៉ោង​០៣​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៨=១៩​ខែមិថុនា​ឆ្នាំ​២០១៩​មាន​ជន​មិន​ស្គាល់មុខ​បាន​ជិះ​ម៉ូតូ​ចូលមក​លួច​រថយន្ត​របស់​ឈ្មោះ ពៅ វឿន អាយុ​៣៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ុល សុ​ភី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទ្រាស ឃុំ​ទ្រាស ស្រុក​ស្វាយចេក​។​

​រថយន្ត​នោះ​ម៉ាក​តូយ៉ូតា​កា​ម៉េ​រី​ឆ្លាម​សេរី​ឆ្នាំ​១៩៩៩ ពណ៌​ក​ណ្តុះ​ប្រមេះ ពាក់​ផ្លាកលេខ​ភ្នំពេញ 2D.8731 មាន​ទុក​សោ​នៅក្នុង​ឡាន​ស្រាប់​ត្រង់ចំណុច​ស្តង់​ដំឡូង​ខាងជើង​ភូមិ​ទ្រាស​។​អ្នក​លួច​ឬ​ចោរ​នោះ បាន​បន្សល់ទុក​នូវ​ម៉ូតូ​របស់​ខ្លួ ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ 1M.2529 ទុក​កូនសោ​ចាក់​មាន​ភ្លើង​ប៉ុង​ម៉​រ​ស្រាប់​ដូច​ឡាន​ដែរ ជា​ថ្នូរ​វិញ ។​

​ដោយមាន​ការ​ច​ង្អុ​រ​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ចុះបង្ក្រាប​នឹង​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈន សូ​រិ​យ៉ា (​ហៅ​យ៉ា​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មពួក​ឃុំ​ថ្មពួក​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឈានដល់​ការចាប់​បាន​នៅផ្ទះ ឈ្មោះ ឈន ឈឺ​ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត របស់​ជនសង្ស័យ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មា​ជ័យ​។

​លោក​បាន​បន្តទៀតថា​៖​ជនសង្ស័យ​បាន​លួច​រថយន្ត​នោះ​យ​ទៅ​ផ្លុ​ង​ចោល​នៅ​ចំណុច​ផ្លូវបំបែក​វិស្វកម្ម​ចុះ​ពី​ផ្លូវជាតិ​លេខ​២៥៨​ដេ​ឆ្ពោះទៅ​ផ្លូវ​តែ​ហាំង​ចម្ងាយ​ប្រហែល​៥​គីឡូ​ម៉ែត​។​ក្រោយពី​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក៏​បន្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ទៀត ។​

​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឆ្លើយថា​ខ្លួន​លួច​ឡាន​ឬ​ធ្វើ​សកម្មភាព​ប្រឡែង​លេង​ឬ​សម្តែង​រឿងល្ខោន​មួយ​? តែ​សមត្ថកិច្ច​យល់​ផ្ទុយ​ពី​នោះ ហើយ​ដាក់​ការចោទប្រកាន់​ដូច​បណ្តឹង​ជនរងគ្រោះ​ដែរ​៕S/

​រូបថត : ករណី​ជិះ​ម៉ូតូ​ពី​ថ្មពួក​មក​លួច​ឡាន​ដូច​លេងសើច​នៅ​ឃុំ​ទ្រាស​ស្រុក​ស្វាយចេក : បញ្ជូនទៅ​តុលាការ​ហើយ​(​រូប​:​ប​.​ជ័យ​)​

#