សមត្ថកិច្ច​បញ្ជូន​បុរស​២​នាក់​និង​ម៉ា​ទឹកកក​ជិត​៧​ក្រាម​ទៅ​តុលាការ​

258

(​បាត់ដំបង​)៖​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​។​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ​រដ្ឋបាល​ឃុំ​តា​ម៉ឺន​និង​ឃុំ​តាពូង​នៃ​អធិការនគរបាល​ស្រុក​ថ្មគោល​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​នៅ​ចំណុច​ភូមិ​ថ្មី​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល ។​
​ ​
​លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​បុរស​សង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​សា​ម៉េ​ត បញ្ញា​អាយុ​២៥​ឆ្នាំ​និង​ឈ្មោះ​ភ័ណ រ៉ា​វ៉ាន់ អាយុ​២៧​ឆ្នាំ​។​ទាំងពី​នាក់​នៅ​ភូមិ​តា​មាឃ​ឃុំ​គោក​ឃ្មុំ​​ស្រុក​ថ្មគោល​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​ទម្ងន់​៦,៥៥​ក្រាម និង​ទូរស័ព្ទដៃ​២​គ្រឿង សម្ភារៈ​ជក់​និង​វេច​ខ្ចប់​មួយចំនួន​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​រូបនេះ​ឆ្លើយ​សារភាព​រួចមក​កម្លាំង​ជំ​នា​ញ​បានរៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃទី​៨​ខែវិច្ឆិកា​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​