សមត្ថកិច្ច​បញ្ជូន​យុវជន​សង្ស័យ​ម្នាក់​ទៅ​តុលាការ​

311

​(​កំពង់ស្ពឺ​)៖​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ករណី​យក​កាំភ្លើង​ខ្យល់​គំរាម​អ្នកជិតខាង​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ភូមិ​ដៃ​កចាស់​ឃុំ​ពោធិ៍​មួយ​រៀលស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ​នេះ​មានឈ្មោះ​គង​ជឿន​អាយុ​៣២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ដែក​ចាស់​ឃុំ​ពោធិ៍​មួយ​រៀលស្រុក​បសេដ្ឋ​។​ការចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ញៀន​សំអាត​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​ថា​ដោយបាន​យក​កាំភ្លើង​ខ្យល់​គំរាម​ប្អូនប្រុស​របស់គាត់​ឈ្មោះ​ញៀន​នាថ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​និង​ឈ្មោះ​ញៀន​ធា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ដែល​បាននាំគ្នា​ជិះ​ម៉ូតូ​កាត់​ពីមុខ​ផ្ទះ​ជនសង្ស័យ​នៅ​ចំណុច​មុខផ្ទះ​។​

​ជនសង្ស័យ​បាន​និយាយថា​គាត់​មិនបាន​ប្រ​ព្រឹ​ត​ដូច​ការចោទប្រកាន់​នោះទេ​គឺ​គាត់​បាន​ឃាត់​ប្អូន​ពីរ​នាក់​និង​ដើម្បី​ប្រាប់​កុំឱ្យ​ប​ញ្ជេះ​ម៉ូតូ​រោទិ៍​សំឡេង​បំពង​ព្រោះថា​តា​យាយ​របស់គាត់​កំពុងមាន​ជំង្ងឺ​ធ្ងន់​។​ប្រភព​បាន​បន្តថា​ក្រោយពីរ​គាត់​ឃាត់​ប្រាប់​ប្អូនប្រុស​ទាំងពីរ​នាក់​ស្រាប់តែ​សមត្ថ​ម​កិច្ច​ឃាត់ខ្លួន​គាត់​តែម្តង​និង​បញ្ជូនមក​ស្នងការ​ខេត្តកំពង់ស្ពឺ​។​គាត់​សំណូមពរ​ទៅ​ថ្នាក់លើ​មេត្តាជួយ​រក​យុតិធម៌​ឱ្យ​គាត់​ផង​ព្រោះ​គាត់​មិនបាន​ប្រ​ព្រឹ​ត​ដូច​ការចោទប្រកាន់​នោះទេ​។​

​គូ​រំលឹក​ផងដែរ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ស្រុក​ធ្វើការ​ឃាត់ខ្លួន​តាំង​ព្រឹក​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៧​ពីបទ​គំរាមថា​សម្លាប់​នៅ​ភូមិ​ដែក​ចាស់​ឃុំ​ពោធិ៍​មួយ​រៀលស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​តុលាកា​សាកសួរ​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​សមត្ថកិច្ច​បញ្ជូន​យុវជន​សង្ស័យ​ម្នាក់​ទៅ​តុលាការ​